ពីនេះ ពីនោះ
ព័ត៍មានសុខភាព
“ខ្ទឹមបារាំង” ទប់ស្កាត់ជំងឺសាហាវៗ សូម្បីទឹកនោមផ្អែម 06, Dec 2021 , 6:59 am
× ខ្ទឹមបារាំងជាបន្លែមើមមួយប្រភេទដែលសម្បូរណាស់ក្នុងប្រទេសកម្ពុជា។ បើទោះជាភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងឧស្សាហ៍ទទួលទានខ្ទឹមបារាំង ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងអំពីអត្ថប្រយោជន៍ដ៏ប្រសើររបស់វាចំពោះសុខភាពទប់ស្កាត់ជំងឺឡើយ។
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីផលល្អនៃការទទួលទានខ្ទឹមបារាំង ៖
១. សុខភាពឆ្អឹង
នោះក៏ព្រោះតែខ្ទឹមបារាំងជាប្រភពដ៏ប្រសើរនៃជាតិកាល់ស្យូមនិងស្ពាន់ធ័រដែលចាំបាច់ក្នុងការរក្សាសុខភាពឆ្អឹងរឹងមាំគួរឱ្យកត់សម្គាល់។
២. ទប់ស្កាត់ជំងឺទឹកនោមផ្អែម
ខ្ទឹមបារាំងមានផ្ទុកសារធាតុដូចជាបាយអូទីនដែលមានប្រសិទ្ធភាពខ្ពស់ជួយបញ្ចុះជាតិស្ករក្នុងឈាម និងទប់ស្កាត់ព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី ២។ ដូច្នេះហើយទើបការទទួលទានខ្ទឹមបារាំងឱ្យបានញឹកញាប់ ឬរួមបញ្ចូលវាក្នុងអាហារជាគំនិតប្រសើរបំផុត។
៣. សុខភាពប្រព័ន្ធរំលាយអាហារ
ខ្ទឹមបារាំងមានផ្ទុកសម្បូរទៅដោយជាតិសរសៃដែលជាសារធាតុចាំបាច់ក្នុងការរក្សាសុខភាពប្រព័ន្ធរំលាយអាហារល្អប្រសើរ។
៤. បញ្ចុះសម្ពាធឈាម
សារធាតុស្ពាន់ធ័រក្នុងខ្ទឹមបារាំងដើរតួនាទីជាភ្នាក់ងារជួយបញ្ចុះសម្ពាធឈាមទប់ស្កាត់ហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូងគួរឱ្យកត់សម្គាល់។ ខ្ទឹមបារាំងក៏មានផ្ទុកសារធាតុ quercetin ជួយទប់ស្កាត់បញ្ហាស្ទះសរសៃឈាមផងដែរ។
៥. ទប់ស្កាត់ជំងឺមហារីក
ខ្ទឹមបារាំំងមានផ្ទុកសម្បូរទៅដោយសារធាតុ flavonoids ពិសេស quercetin ដែលមានលក្ខណៈសម្បត្តិប្រយុទ្ធប្រឆាំងជំងឺមហារីកដោយកាត់បន្ថយការបំផ្លាញលើ DNA និងទប់ស្កាត់ដុំសាច់មហារីកមិនឱ្យកើតឡើង។
៦. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
ខ្ទឹមបារាំងជាប្រភពដ៏ប្រសើរនៃសារធាតុ phytochemicals និងវីតាមីន C ដែលល្អសម្រាប់ប្រព័ន្ធភាពស៊ាំរឹងមាំ ហើយកាន់តែមានប្រសិទ្ធភាព។
៧. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
ខ្ទឹមបារាំងមានផ្ទុកសម្បូរទៅដោយសារធាតុ flavonoid quercetin និងលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយទប់ស្កាត់ ក៏ដូចជាបញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលមិនល្អក្នុងឈាមទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងបានយ៉ាងប្រសើរ ។
៨. បំបាត់អាការៈឈឺសន្លាក់
ខ្ទឹមបារាំងជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងការរលាក quercetin។ លើសពីនេះទៅទៀតខ្ទឹមបារាំងក៏មានផ្ទុកនូវសមាសធាតុស្ពាន់ធ័រដែលជួយប្រយុទ្ធប្រឆាំងជំងឺរលាកសន្លាក់ដោយរារាំងការរលាក និងការបំផ្លាញសន្លាក់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com