ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​អ្វីខ្លះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ផូស្វ័រ​?
05, Dec 2021 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ផូស្វ័រ​ជា​សារធាតុ​ចាំបាច់​បំផុត​មួយ​ក៏​ព្រោះ​រាល់​ភ្នាស​នៃ​កោសិកា​ក្នុង​រាងកាយ​ត្រូវបាន​បង្កើតឡើង​ដោយសារ​វា​។ ផូស្វ័រ​ក៏​ជា​សារធាតុ​សំខាន់​ដើម្បី​ផលិត​ថាមពល​ដែល​សាច់ដុំ​អាច​ប្រើប្រាស់​ផងដែរ​។ ហើយ​កង្វះ​នៃ​ជាតិ​ផូស្វ័រ​អាច​បណ្ដាលឱ្យ​កើតមាន​បញ្ហា​សុខភាព​ជាច្រើន​រួមបញ្ចូល​ទាំង​បញ្ហា​ឆ្អឹង សាច់ដុំ ខ្វះ​គ្រាប់​ឈាមក្រហម ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ និង​សូម្បីតែ​បាត់បង់​ចំណង់​អាហារ​។ ប៉ុន្តែ​កុំ​បារម្ភ​! ការទទួល​ទាន​អាហារ​ត្រឹមត្រូវ​អាចជួយ​ផ្ដល់​ជាតិ​ផូស្វ័រ​ត្រឹមត្រូវ​ដល់​រាងកាយ​។


​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែលជា​ប្រភព​ធម្មជាតិ​នៃ​ជាតិ​ផូស្វ័រ ៖

១. គ្រាប់​ល្ពៅ​

​ការ​ទទួលទាន​គ្រាប់​ល្ពៅ​ត្រឹម ២៨ ក្រាម​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​ជាតិ​ផូស្វ័រ​ចាំបាច់​ប្រចាំថ្ងៃ​ដល់​ទៅ ៣៥ ភាគរយ​ឯណោះ​។ ក្រៅពី​សារធាតុ​ផូស្វ័រ​ហើយ​នោះ គ្រាប់​ល្ពៅ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​រ៉ែ​សំខាន់ៗ រួមបញ្ចូល​ទាំង​ប្រូតេអ៊ីន ជាតិ​ដែក និង​វីតាមីន E ផងដែរ​។​

២. ឈី​ស​

​ការទទួល​ទាន​ឈី​ស​ជួយ​ផ្ដល់ឱ្យ​រាងកាយ​នូវ​សារធាតុ​ផូស្វ័រ​គ្រប់គ្រាន់​។ ហើយ​ឈី​ស​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​រ៉ែ ប្រូតេអ៊ីន និង​កាល់ស្យូម​ដែល​រាងកាយ​ត្រូវការ​ចាំបាច់​។​

៣. ត្រី​

​ត្រី​ដែលជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ផូស្វ័រ គឺ​ត្រី​សម្បូរ​ខ្លាញ់​សាល​ម៉ុ​ន​។ ត្រឹម ៨៥ ក្រាម​នៃ​ត្រី​សាល​ម៉ុ​ន​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​សារធាតុ​ផូស្វ័រ​ដែល​រាងកាយ​ត្រូវការ​ប្រចាំថ្ងៃ​ដល់​ទៅ ៣២​ភាគរយ​។ ត្រី​សម្បូរ​ខ្លាញ់​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា​ដែល​ល្អ​សម្រាប់​សុខភាព​សរសៃឈាម​បេះដូង​គួរឱ្យកត់សម្គាល់​។​

៤. គ្រាប់​ធញ្ញជាតិ​

​ត្រឹម ២៨ ក្រាម​នៃ​គ្រាប់​ធញ្ញជាតិ​អាច​ផ្ដល់នូវ​សារធាតុ​ផូស្វ័រ​ដែល​រាងកាយ​ត្រូវការ​ប្រចាំថ្ងៃ​ដល់​ទៅ ២០ ភាគរយ​ឯណោះ​។​

៥. សាច់​

​ត្រឹម ៨៥ ក្រាម​នៃ​សាច់ជ្រូក​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​សារធាតុ​ផូស្វ័រ​ចាំបាច់​ប្រចាំថ្ងៃ​ដល់​ទៅ ២៦ ភាគរយ​។ ចំណែកឯ​ការទទួល​ទាន​សាច់គោ ៨៥ ក្រាម​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​សារធាតុ​ផូស្វ័រ​ចាំបាច់ ២៤ ភាគរយ​។ ទោះជា​យ៉ាងណា​ចូរ​ជ្រើសរើស​ទទួលទាន​សាច់​គ្មាន​ខ្លាញ់​។​

៦. សណ្ដែក​

​ក្រៅពី​ជា​ប្រភព​ដ័​ល្អ​នៃ​ប្រូតេអ៊ីន​ហើយ​នោះ សណ្ដែក​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ផូស្វ័រ​ដែល​រាងកាយ​ត្រូវការ​ចាំបាច់​ផងដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com