ពីនេះ ពីនោះ
ករណីយកិច្ច កាតព្វកិច្ច និង ភារកិច្ច ខុសគ្នា​ដូចម្តេច​?
16, Dec 2019 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
 
​ករណីយកិច្ច និង កាតព្វកិច្ច មានន័យ​ដូចគ្នា​ថា ជា​កិច្ច​ការដែល​គួរតែ​ធ្វើ ឬ​ការងារ​ដែល​មនុស្ស​ម្នាក់ៗ​ត្រូវតែ​ធ្វើ​។ ប៉ុន្តែ កាតព្វកិច្ច  មានន័យ​សង្កត់ធ្ងន់​ខ្លាំង​ជាង​ករណីយកិច្ច​។ ចំណែក ភារកិច្ច មានន័យថា កិច្ច​ជា​ភារៈ កិច្ច​ជា​ទម្ងន់ កិច្ច​ជា​បន្ទុក ឬ កិច្ចការ​ធ្ងន់​។​


​ករណីយកិច្ច និង កាតព្វកិច្ច គឺ​សំដៅលើ​កិច្ចការ ដែល​ត្រូវតែ​ធ្វើជា​ចាំបាច់ ដោយ​មិនអាច​រំលង​បានឡើយ​។ ឧទាហរណ៍​៖ កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ ត្រូវតែ​បង់ពន្ធ​ជូន​រដ្ឋ​កុំបី​ខាន​។ រីឯ​ពាក្យ​ភារកិច្ច ជា​កិច្ចការ ដែល​ចាំ​ចាច់​ធ្វើ​ក៏បាន ឬ​មិន​ធ្វើ​ក៏បាន​។ ឧទាហរណ៍​៖ ហាម​ចូល បើ​គ្មាន​ភារកិច្ច​៕
 
​ដកស្រង់​ចេញពី​សៀវភៅ​សទ្ទានុក្រម​សទិសន័យ ដែល​រៀបរៀង​ដោយ​លោក ជៀប គ​ន្ធា​

Tag:
 ពន្យល់​ពាក្យ​
  ករណីយកិច្ច​
  កាតព្វកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com