ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បើ​ដឹងថា ពោះវៀន​កំពុងតែ​អន់​ហើយ​កុំ​ភ្លេច​ព្យាយាម​ញ៉ាំ​អាហារ​ទាំងនេះ​ផង​
26, Jan 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យើង​តែងតែ​ពាក្យ​មួយ​ឃ្លា​ថា “​ខ្ញុំ​កំពុង​តែមាន​ពោះវៀន​អន់ ឬ​ពោះវៀន​ធ្វើការ​អត់​ស្រួល​សោះ​”​។ កាលពី​មុនគេ​មិនដែល​និយាយ​រឿងនេះ​ត្រង់ៗ​ថា​មកពី​ពោះវៀន​ទេ តែ​ជា​សញ្ញា​បញ្ជាក់ថា​ទាក់ទង​នឹង​ខួរក្បាល​ច្រើនជាង ហើយ​រឿង​ទាក់ទង​ពោះវៀន​គឺ​តិចតួច​ទេ ប៉ុន្តែ​ក្រោយមក​គេ​ក៏​រកឃើញថា វា​មាន​ជាប់ទាក់ទង​នឹង​ពោះវៀន​ច្រើនជាង​វិញ​។​
 
​មុខងារ​ដ៏​សំខាន់​របស់​ពោះវៀន​គឺ​រំលាយ​អាហារ​ដែល​យើង​ញ៉ាំ រហូតដល់​បឺត​ស្រូប​ចូលទៅក្នុង​ចរន្តឈាម និង​បញ្ចេញ​ចោល​តាម​លាមក​។ អង់​ហ្ស៊ី​ម អ័រម៉ូន និង​សារ​ធាតុគីមី​ជាច្រើន​ដើរតួនាទី​ក្នុងការ​រំលាយ​អាហារ ហើយ​បើសិនជា​អត់​មាន​របស់​ទាំងនេះ​ទេ វា​នឹង​នាំ​ឲ្យ​ពោះវៀន​មាន​សុខភាព​កាន់តែ​ចុះខ្សោយ ឬ​ហៅថា​ខ្សោយ​ពោះវៀន រហូតដល់​បង្ក​ជា​បញ្ហា​ច្រើន​ដល់​ការរំលាយ​អាហារ​បាន​។ សុខភាព​ពោះវៀន​ល្អ​គឺ​សំខាន់​ណាស់​ដើម្បី​ឲ្យ​មានការ​រំលាយ​អាហារ​កាន់តែ​ល្អ សម្រក​ទ្ងំ​ន់ និង​រស់​នៅមាន​សុខភាព​ល្អ​។ ខាងក្រោម​នេះ​គឺជា​អាហារ​មួយចំនួន​ដែល​អាចជួយ​អ្នក​ពង្រឹង​ដល់​សុខភាព​ពោះវៀន​បាន​៖
 
​យ៉ា​អួរ​
 
​នៅពេល​យើង​និយាយ​អំពី​ពោះវៀន​មាន​សុខភាព​ល្អ គឺ​មិនអាច​ចោល​យ៉ា​អួរ​បានឡើយ ព្រោះ​វា​សម្បូរ​ទៅដោយ​បាក់តេរី​ល្អៗ​ដែល​ជំនួយ​ដល់​ការរំលាយ​អាហារ និង​ពង្រឹង​ដល់​ការ​មាន​សុខ​ភាពល្អ ដែល​ជួយ​ដល់​ដំណើរ​ការណ៍​រំលាយ​អាហារ និង​រក្សា​សុខភាព​ឲ្យ​នៅ​ល្អ​។ បើសិនជា​អ្នក​កំពុង​តែមាន​បញ្ហា​ក្រពះ​មិន​កិន​តិចតួច យក​ល្អ​គួរតែ​បញ្ចូល​យ៉ា​អួរ​ទៅក្នុង​របប​អាហារ​ផង​។ 
 
​ប្រេង​អូ​លីវ​
 
​ប្រេង​អូ​លីវ​គឺជា​ប្រេង​ដែល​ផ្តល់​សុខភាព​ល្អ​បំផុត ហើយក៏​ត្រូវបាន​ណែនាំ​ដើម្បី​ប្រើ​ជា​ប្រេង​ចម្អិន​អាហារ​ដើម្បី​សុខភាព​កាន់តែ​ល្អ​ដែរ​។ ប្រេង​អូ​លីវ​ផ្ទុក​ទៅដោយ​អាស៊ីត​ខ្លាញ់​ផ្តល់​សុខភាព និង Polyphenols ដែល​ជួយ​ដល់​បាក់តេរី​ក្នុង​ពោះវៀន​ក្នុង​ការរំលាយ​អាហារ​។ តាម​ការសិក្សា​មួយចំនួន​បាន​ឲ្យ​ដឹងថា ប្រេង​អូ​លីវ​ក៏​ជួយ​បន្ថយ​ការ​រលាក​ក្នុង​ពោះវៀន​បានដែរ​។ 
 
​បន្លែ និង​ផ្លែឈើ​សម្បូរ​ជាតិ​សរសៃ​
 
​បន្លែ​និង​ផ្លែឈើ​បែបនេះ​អាចជួយ​ដល់​ការរំលាយ​អាហារ និង​ពង្រឹង​ដល់​សុខភាព​ពោះវៀន​បាន​។ ជាតិ​សរសៃ​ដើរតួនាទី​ជា​អាហារ​សម្រាប់​បាក់តេរី​ល្អ​ក្នុង​ពោះវៀន ដូច្នេះ​វា​នឹង​ជួយ​ដល់​ការរំលាយ​អាហារ​បាន​។ ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​អាចជួយ​ពង្រឹង​ដល់​សុខភាព​ពោះវៀន​។ បន្លែ​និង​ផ្លែឈើ​ភាគច្រើន​សម្បូរ​ទៅដោយ​ជាតិ​សរសៃ និង​គួរតែ​យក​វា​ជា​ផ្នែក​ដ៏​ទៀងទាត់​មួយ​នៃ​របប​អាហារ​។ 
 
​ខ្ទឹមស​
 
​ខ្ទឹមស​គឺជា​គ្រឿងផ្សំ​ធ្វើ​ម្ហូប​ដ៏​ពេញនិយម​មួយ​សម្រាប់​ផ្តល់​ជា​ក្លិន និង​រសជាតិ​។ ខ្ទឹម​សមាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើនណាស់​ដូចជា បំបាត់​អាកា​រៈ​នៃ​ជំងឺ​ផ្តាសាយ និង​ការ​ក្អក​។ ខ្ទឹមស​ក៏​អាច​គ្រប់គ្រង​បាក់តេរី​បង្ក​គ្រោះថ្នាក់​ក្នុង​ពោះវៀន​កុំ​ឲ្យ​ធ្វើការ​ខ្លាំង និង​រក្សា​តុល្យភាព​ផ្សិត​ក្នុង​ពោះវៀន​ថែមទៀត​។ 
 
​ខ្ញី​
 
​ខ្ញី​គឺជា​អាហារ​ដ៏​អស្ចារ្យ​មួយ ហើយក៏​អាច​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​បាន​ច្រើន​ប្រភេទ​ទៀត​។ បញ្ហា​នៃ​ការរំលាយ​អាហារ ជំងឺ​ភ្តា​សាយ ក្អក និង​បញ្ហា​ផ្សេងៗ​ទៀត​ក៏​អាច​ព្យាបាល​ដោយ​ប្រើ​ខ្ញី​នេះ​បានដែរ​។ សម្រាប់​សុខភាព​ពោះវៀន ខ្ញី​គឺ​ផ្តល់​សុខភាព​បាន​ដោយសារតែ​វា​ជួយផ្តល់​ភាព​កាន់តែ​ស្រួល​លើ​ការធ្វើ​ចលនា​របស់​អាហារ​តាមផ្លូវ​ក្រពះ​ពោះវៀន​។ វា​ក៏​ជួយ​បង្កើន​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន និង​ជួយ​ដល់​ការរំលាយ​អាហារ​ផង​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com