ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្លាប់​ញុាំ “​ឈើ​រី​” អត់​? ផ្លែឈើ​នេះ​ល្អ​ណាស់​ចំពោះ​សុខភាព​
11, Feb 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ទោះបី​ស្គាល់​និង​ធ្លាប់​ញ៊ាំ​ផ្លែឈើ​រី ប៉ុន្តែ​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិនដែល​បាន​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​នៃ​ផ្លែឈើ​នេះ​ចំពោះ​សុខភាព​ឡើយ​។ ថា​តើ​ផ្លែឈើ​រី​អាច​ផ្ដល់​ផល​ល្អៗ​យ៉ាងណា​ខ្លះទៅ​?

 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹង​មូលហេតុ​ដែល​គួរ​រួមបញ្ចូល​ផ្លែឈើ​រី​ក្នុង​របប​អាហារ ៖
 
១. ជួយ​ឱ្យ​ស្រក​ទម្ងន់​

​ឈើ​រី​មាន​ផ្ទុក​កាឡូរី​និង​ជាតិ​ខ្លាញ់​ទាប​។ ការ​ទទួលទាន​ផ្លែឈើ​នេះ​រួមផ្សំ​ជាមួយ​ការធ្វើ​លំ​ហាត់ប្រាណ​ថែមទៀត​នោះ គឺ​ល្អ​ណាស់​សម្រាប់​អ្នក​ដែល​មិន​ចង់​ឡើង​គីឡូ ឬ​កើន​ទម្ងន់​និង​ចង់​ស្រក​ទម្ងន់​។​
 
២. ពន្យារ​ភាព​ចាស់​តាម​វ័យ​

​ឈើ​រី​ជួយ​ពន្យារ​ភាព​ចាស់​តាម​វ័យ​និង​ទប់ស្កាត់​រាល់​សញ្ញា​នៃ​ភាព​ចាស់​មុន​វ័យ​បាន​យ៉ាង​ប្រសើរ​។ នេះ​ក៏​ព្រោះតែ​ផ្លែឈើ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​បញ្ឈប់​រ៉ាឌីកាល់​សេរី​មិនឱ្យ​បង្ក​ការបំផ្លាញ​លើ​កោសិកា ហើយ​ព​ន្លឿ​ន​ដំណើរការ​នៃ​ភាព​ចាស់​តាម​វ័យ​។​
 
៣. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​

​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ផ្លែឈើ​រី​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​បាន​គួរឱ្យកត់សម្គាល់​ផងដែរ​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មាន​ប្រសិទ្ធភាព​កម្ចាត់​រ៉ាឌីកាល់​សេរី​មិនឱ្យ​បំផ្លាញ​កោសិកា​សុខភាព​ដែល​ជួយ​ទប់ស្កាត់​ជាពិសេស​ចំពោះ​ហានិភ័យ​នៃ​ជំងឺមហារីក​លំពែង ខួរក្បាល និង​ថ្លើម​។​
 
៤. បញ្ចុះ​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​

​មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​ដឹងថា ផ្លែឈើ​រី​អាច​កាត់បន្ថយ និង​ជួយ​ប្រយុទ្ធប្រឆាំង​ជាតិ​អាស៊ីត​អ៊ុយ​រិ​កបាន​។ នោះ​ក៏​ព្រោះតែ​ឈើ​រី​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​ការ​រលាក anthocyanin ដែល​ជួយ​កាត់បន្ថយ​អា​ការៈឈឺ​សន្លាក់ និង​ការ​ហើម​។ ឈើ​រី​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​រក្សា​ការពារ​សន្លាក់​ពី​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​។​
 
៥. ល្អ​សម្រាប់​អ្នកមាន​បញ្ហា​គេង​មិន​លក់​

​នេះ​ក៏​ព្រោះតែ​ផ្លែឈើ​រី​មាន​ផ្ទុក​ជាតិ​មេ​ឡា​តូ​នី​ន​ដែល​ធ្វើឱ្យ​វា​ក្លាយជា​ជម្រើស​នៃ​ផ្លែឈើ​ដ៏​ប្រសើរ​សម្រាប់​អ្នកជំងឺ​គេង​មិន​លក់​។​
 
៦. ពង្រឹង​សុខភាព​បេះដូង​

​ឈើ​រី​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ម្យ៉ាង​ហៅថា anthocyanins ដែល​ល្អ​សម្រាប់​សុខភាព​សរសៃឈាម​បេះដូង​។ ការ​ទទួលទាន​ផ្លែឈើ​នេះ​ជាប្រចាំ​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង​និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ទៀតផង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com