ពីនេះ ពីនោះ
«មាសម៉ុម,កំលោះ,ប្រិមប្រិយ»ជាពាក្យដែលខ្មែរឧស្សាហ៍ប្រើមិនត្រូវតាមវចនានុក្រមខ្មែរ 23, Feb 2020 , 7:39 am
× «មាសម៉ុម,កំលោះ,ប្រិមប្រិយ»គឺជាពាក្យត្រឹមត្រូវទៅតាមវចនានុក្រមខ្មែរសម្តេចជួន ណាត ដែលខ្មែរច្រើនតែសរសេរខុសទាំងស្រុងមកជា«មាសមុំ,កម្លោះ,ប្រឹមប្រីយ»ទៅវិញ។
វចនានុក្រមខ្មែរសម្តេច ជួន ណាត បានពន្យល់ពាក្យ «មាស» មានន័យថា ពាក្យសម្រាប់ហៅដោយសេចក្ដីថ្នាក់ថ្នមទៅរកមនុស្សជាទីស្រឡាញ់ ដែលមានអានុភាពស្មើគ្នា ឬតូចជាងខ្លួន។ ដូចជាមាសម៉ុម មាសបង មាសប្អូន មាសស្ងួន មាសស្នេហ៍ មាសពុំងារ។
«កំលោះ» សំដៅលើមនុស្សប្រុសដែលពេញការ, ពេញកម្លាំងល្មមមានប្រពន្ធ។ មនុស្សកំលោះ, មនុស្សពេញកំលោះ ។ ភ្លើងដែលកំពុងឆេះពេញបន្ទុកក៏ហៅ ភ្លើងពេញកំលោះ ដែរ ។ ចំណែក«ប្រិមប្រិយ»ជាគុណសព្ទ ដែលមានន័យថា ដែលជាទីគួរឲ្យស្រឡាញ់៕
© រក្សាសិទ្ធិដោយ thmeythmey.com