COVID-19
អន្តរជាតិ
កាតា ជាប្រទេសទី៥៨ដែលរកឃើញអ្នកឆ្លង COVID-19 29, Feb 2020 , 10:00 pm
លោកស្រី Hanan Mohamed Al Kuwari រដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈកាតា
× កាតា ក្លាយជាប្រទេសទី៥៨លើពិភពលោកដែលតេស្តឃើញអ្នកឆ្លងកូរ៉ូណាវីរុស (COVID-19) ។ សម្រាប់តួលេខទាំង៥៨ប្រទេស ករណីនៅហុងកុង តៃវ៉ាន់ និងម៉ាកាវ ត្រូវបានក្នុងក្របខណ្ឌប្រទេស ខណៈករណីអង់គ្លេស អៀរឡង់ខាងជើង និងវេលស៍ ស្ថិតក្នុងតួលេខរបស់ចក្រភពអង់គ្លេសតែមួយ។
យោងតាមក្រសួងសុខភាពសាធារណៈកាតា អ្នកជំងឺជាបុរសកាតាវ័យ៣៦ឆ្នាំម្នាក់ ដែលទើបត្រឡប់ពីប្រទេសអ៊ីរ៉ង់។ គាត់ស្ថិតក្នុងចំណោមមនុស្សជាច្រើនដែលត្រូវបានជម្លៀសតាមយន្តហោះពិសេសរបស់រដ្ឋាភិបាល ហើយត្រូវបានដាក់ក្រោមវិធានចត្តាឡីស័ក។ បច្ចុប្បន្នសុខភាពអ្នកជំងឺមិនមានបញ្ហាចោទធ្ងន់ធ្ងរឡើយ។
ប្រទេស៥៧កន្លងមកដែលមានករណីឆ្លង COVID-19 រួមមាន ចិន (បញ្ចូលទាំងហុងកុង តៃវ៉ាន់ និងម៉ាកាវ) កូរ៉េខាងត្បូង ជប៉ុន (បូកករណីនាវា Diamond Princess) អ៊ីរ៉ង់ សិង្ហបុរី ថៃ អេមីរ៉ាតអារា់ប់រួម ម៉ាឡេស៊ី វៀតណាម អូម៉ង់ ហ្វីលីពីន លីបង់ អ៊ីរ៉ាក់ កូវ៉ែត ប៉ារែន អាហ្វហ្គានីស្ថាន ឥណ្ឌា ណេប៉ាល់ កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន។
n
បណ្តាប្រទេសនៅអឺរ៉ុប មាន អ៊ីតាលី បារាំង ចក្រភពអង់គ្លេស (មានករណីនៅអង់គ្លេស វេលស៍ និងអៀរឡង់ខាងជើង) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេស្ប៉ាញ ហ្វាំងឡង់ បែលហ្ស៊ិក អូទ្រីស ក្រូអាស៊ី ស្វីស ក្រិក រូម៉ានី ន័រវេស ម៉ាសេដ្វានខាងជើង ដាណឺម៉ាក អេស្តូនី ហូឡង់ និងសាំងម៉ារាំង លីទុយអានី បេឡារុស អ៊ីស្លង់ និងម៉ូណាកូ។
ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អ៊ីស្រាអែល ហ្សកហ្ស៊ី អេហ្ស៊ីប អាល់ហ្សេរី នីហ្សេរីយ៉ា ប្រេស៊ីល នូវែលសេឡង់ អាស៊ែបៃហ្សង់ និងម៉ិកស៊ិក៕
© រក្សាសិទ្ធិដោយ thmeythmey.com