COVID-19
អន្តរជាតិ
អូស្ត្រាលី​មាន​អ្នកស្លាប់​ដំបូង​ដោយសារ COVID-19 ដែលជា​អតីត​អ្នកដំណើរ​នៅ Diamond Princess
01, Mar 2020 , 8:46 am        
រូបភាព
បរិវេណមន្ទីរពេទ្យ Sir Charles Gairdner Hospital នៅក្រុង Perth ដែលមានអ្នកស្លាប់ដោយសារ COVID-19 ដំបូងនៅអូស្ត្រាលី។ រូបថត AAP
បរិវេណមន្ទីរពេទ្យ Sir Charles Gairdner Hospital នៅក្រុង Perth ដែលមានអ្នកស្លាប់ដោយសារ COVID-19 ដំបូងនៅអូស្ត្រាលី។ រូបថត AAP
ដោយ: រួបរួម
​អូស្ត្រាលី បានប្រកាស​ពី​ករណី​ស្លាប់​ដំបូង​ដោយសារ​កូ​រ៉ូ​ណាវី​រុស (COVID-19) ដែល​អតីត​អ្នកដំណើរ​អាយុ​៧៨​ឆ្នាំ​ម្នាក់​ពី​នាវា Diamond Princess​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ The West Australian​។​


​អ្នកជំងឺ​ជា​ជនជាតិ​អូស្ត្រាលី​ដែល​រស់នៅ​ភាគ​ខាងលិច​អូស្ត្រាលី​នោះ​។ គាត់​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ Sir Charles Gairdner ក្នុង​ក្រុង Perth ហើយ​បាន​ស្លាប់​នា​រាត្រី​ឈានចូល​ថ្ងៃទី​១ ខែមីនា នេះ​។

​អូស្ត្រាលី​មាន​ករណី​ឆ្លង​ចំនួន​២៥ ក្នុងនោះ​១៥​នាក់ បានជា​សះស្បើយ តែ​១​នាក់​បាន​ស្លាប់​។​

​អូស្ត្រាលី ជា​ប្រទេស​ទី​៩ ដែលមាន​ករណី​ស្លាប់ បន្ទាប់ពី​អាមេរិក​។ បច្ចុប្បន្ន​អ្នកស្លាប់​មាន​២៩៧៩​នាក់ ដោយ​ភាគច្រើនបំផុត​នៅ​ចិន បន្ទាប់មក​មាន កូរ៉េខាងត្បូង អ៊ីតាលី ជប៉ុន (​រួមទាំង​នៅ​នាវា Diamond Princes) អ៊ីរ៉ង់ បារាំង និង​ហ្វីលីពីន​៕


© រក្សាសិទ្ធិដោយ thmeythmey.com