អន្តរជាតិ
កូរ៉េខាងជើង បាញ់​មី​ស៊ី​លពីរ​គ្រាប់​ជា​លើកដំបូង​នៅ​ឆ្នាំ​២០២០
02, Mar 2020 , 11:28 am        
រូបភាព
លោក គីម ជុងអ៊ុន ត្រួតពិនិត្យសមយុទ្ធយោធាមួយនៅថ្ងៃទី២៩ ខែកុម្ភៈ។ រូបភាព KCNA
លោក គីម ជុងអ៊ុន ត្រួតពិនិត្យសមយុទ្ធយោធាមួយនៅថ្ងៃទី២៩ ខែកុម្ភៈ។ រូបភាព KCNA
​កូរ៉េខាងជើង នៅ​ថ្ងៃទី​២ ខែមីនា បាន​បាញ់​មី​ស៊ី​ល​ចំនួន​ជា​លើ​ដំបូង​ក្នុង​ឆ្នាំ​២០២០ នេះ​។ នេះ​បើតាម​ការប្រកាស​របស់​យោធា​កូរ៉េខាងត្បូង​ដែល​អះអាងថា មិនទាន់​កំណត់​ពី​អត្តសញ្ញាណ​កាំជ្រួច​នេះឡើយ​។​
 
​បើតាម​ការបញ្ជាក់​សេនាធិការ​ចម្រុះ​កងទ័ព​កូរ៉េខាងត្បូង មី​ស៊ី​លពីរ​គ្រាប់ ត្រូវបាន​បាញ់​ចេញពី​តំបន់ Wonsan សំដៅ​ទិសខាងកើត​។ នេះ​ជា​លើកទីមួយ​ដែល​កូរ៉េខាងជើង​សាកល្បង​កាំជ្រួច​របស់ខ្លួន ក្រោយ​ការប្រកាស​លែង​អនុវត្តតាម​គោលការណ៍​មិន​បាញ់​មី​ស៊ី​ល​នៅ​ដើមឆ្នាំ​នេះ​មក​។ ប៉ុន្តែ​គេ​ជឿថា ព្យុងយ៉ាង​អាច​បាញ់​មី​ស៊ី​ល​របស់ខ្លួន​។ 
 
​អំឡុងពេល​សុន្ទរកថា​នៅ​ដើមឆ្នាំ​២០២០ មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បានប្រកាស​បញ្ចប់​ឱសានវាទ​លែង​បាញ់​មី​ស៊ី​ល ក្រោយ​មិន​ទ​ទូល​បាន​សម្បទាន​ពី​អាមេរិក ហើយក៏​ព្រមាន​បញ្ចេញ​អាវុធ​ប្រភេទ​ថ្មី​ផង​។ អ្នកជំនាញ​ខ្លះ​ជឿថា អាវុធ​យុទ្ធសាស្ត្រ​ថ្មី​របស់​កូរ៉េខាងជើង ទំនងជា​មី​ស៊ី​ក​បាលី​ស្ទិ​ម​ចម្ងាយ​ឆ្ងាយ ឬក៏​ជា​មី​ស៊ី​ល​បាលី​ស្ទិ​ក​បាញ់​ចេញពី​នាវាមុជទឹក (SLBM) ក៏​ថា​បាន​៕ 

Tag:
 កូរ៉េខាងជើង​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com