ពីនេះ ពីនោះ
ពាក្យ «​ប្រឌិត​»​សរសេរ​ជា​«​ប្រឌិដ្ឋ​»​ឬ​«​ប្រតិដ្ឋ​»​ក៏បាន​
06, Mar 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភាសា​ខ្មែរ​មាន​ពាក្យ​ខ្លះ​សរសេរ​បាន​ច្រើនបែប ហើយ​ពាក្យ​ខ្លះ​សរសេរ​បានតែ​មួយបែប​ទេ​។ ដើម្បី​កត់ចំណាំ​ថា​ពាក្យ​ណា​សរសេរ​បាន​មួយបែប ឬ​ពាក្យ​ណា​សរសេរ​បាន​ច្រើន​ពាក្យ គួរ​ណាស់​តាម​ចំណាំ និង​ត្រួតពិនិត្យ​នៅក្នុង​វចនានុក្រម​ខ្មែរ​ជាមុនសិន មុននឹង​សរសេរ និង​ប្រើប្រាស់​នៅក្នុង​សំណេរ​។

 
​ជាក់ស្តែង​ពាក្យ​«​ប្រឌិត​»​អាច​សរសេរ​បាន​ច្រើនបែប​ទៀត គឺ​«​ប្រឌិដ្ឋ​»​ក៏បាន​ឬ​«​ប្រតិដ្ឋ​»​ក៏បាន គឺ​សុទ្ធតែ​ត្រឹមត្រូវ​ដូចគ្នា​ទាំងអស់​។ 
 
​វចនានុក្រម​ខ្មែរ​បាន​បញ្ជាក់ថា​«​ប្រឌិត​,​ប្រឌិដ្ឋ ឬ ប្រតិដ្ឋ​» មានន័យថា ឋិត​នៅ​នឹង​,​តាំងនៅ​ស៊ប់​,​តាំងនៅ​ជាប់លាប់​។ ពាក្យ​ទាំងនេះ​សំដៅលើ​ការបង្កើត​អ្វីមួយ​ទៅតាម​យោបល់​របស់ខ្លួន ដោយ​ប្រដូច​ទៅនឹង​នេះ ទៅនឹង​នោះ​។ គេ​ច្រើន​និយាយ​ពាក្យ​ទាំងនេះ នៅក្នុង​ន័យ​ថា ពាក្យ​ប្រឌិដ្ឋ គឺជា​ពាក្យ​ដែល​គេ​ចេះតែ​និយាយ​ទៅៗ​។ 
 
​ពាក្យ​ខ្លះទៀត​ក៏​អាច​សរសេរ​បាន​ច្រើនបែប​ដែរ ដូចជា ចំទើរ ឬ​ជំទើរ​, ចំនួប ឬ​ជំនួប​,​លម្ហ ឬ លំហ ឬ រម្ហ ឬ រំហ​, បម្រះ ឬ​បង្រះ ជាដើម​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com