ពីនេះ ពីនោះ
រូបត្លុក
«គេបង្ហោះ(Post) រហូត, តើខ្ញុំត្រូវចុច Like រហូតឬទេ?» 14, Nov 2020 , 9:20 am
×
ភ្នំពេញ៖ មិនមែនជារឿងទូទៅទេ។ តែវាបានកើតឡើងខ្លះរួចទៅហើយ។ កូនចៅតូចៗមួយចំនួន នាំគ្នានិយាយខ្សឹបខ្សៀវថា តើពួកគេគួរចុច Like រហូត នៅពេល«មេ»របស់ពួកគេបង្ហោះសារ ឬរូបថត ឬទេ? វាមិនមែនជាកាតព្វកិច្ចទេ។ តែវាជាសម្ពាធផ្នែកអារម្មណ៍។ ម្យ៉ាងទៀត មិនមែន«មេ»បង្ហោះទេ។ តែអ្នកស្គាល់គ្នា ឬជាសាច់ញាតិបង្ហោះ តើគួរចុច Like ឬមិនគួរ បើការបង្ហោះនោះ ពេលខ្លះ ដូចជា វាមិនសូវទំនងផងនោះ។ តើគេគួរធ្វើដូចម្តេចនៅក្នុងយុគ្គសម័យឌីជីថលនេះ? ចម្លើយ គឺថា វាជាការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com