COVID-19
អន្តរជាតិ
អេ​ហ្ស៊ី​ប​ជា​ប្រទេស​អាហ្វ្រិក​ដំបូង ដែលមាន​ករណី​ស្លាប់​ដោយសារ COVID-19
09, Mar 2020 , 9:30 am        
រូបភាព
រូបភាព៖ Facebook, អ្នកនាំក្រសួងសុខាភិបាលអេហ្ស៊ីប
រូបភាព៖ Facebook, អ្នកនាំក្រសួងសុខាភិបាលអេហ្ស៊ីប
​ក្រសួងសុខាភិបាល​អេ​ហ្ស៊ី​ប នា​ថ្ងៃទី​៨ ខែមីនា បានប្រកាស​ពី​ករណី​ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត ដែល​បង្កដោយ COVID-19 ចំនួន ១​ករណី​ដំបូង​នៅក្នុង​ប្រទេស ខណៈ​ប្រទេសមួយ​នេះ រកឃើញ​អ្នក​ផ្ទុក​កូ​រ៉ូ​ណា​វីរុស​ដល់​ករណី​ទី ៥៥​។

 
​ជនជាតិ​អាល្លឺម៉ង់​វ័យ ៦០​ម្នាក់ ដែល​បាន​ចូលមកក្នុង​ទឹកដី​អេ​ហ្ស៊ី​ប នា​ថ្ងៃទី​១ ខែមីនា ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក​COVID-19​។ ក្នុងស្ថានភាព​ល្អ​បង្គួរ និង​គ្រុ​ដ​ក្តៅ លោក​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ​មួយកន្លែង ដើម្បី​ព្យាបាល​។ ប៉ុន្តែ​រហូតដល់​ថ្ងៃទី​០៧ ខែមីនា បុរស​វ័យ ៦០​ឆ្នាំ​រូបនេះ ពិបាក​ដកដង្ហើម​ដោយសារ​ជំងឺ​រលាក​សួត​។ 
 
​ឈាន​ចូលដល់​ថ្ងៃទី​៨ ខែមីនា ជនជាតិ​អាល្លឺម៉ង់​រូបនេះ ត្រូវបាន​គេ​ប្រកាសថា បានទទួល​មរណភាព​ដោយសារ COVID-19​។ ករណី​ស្លាប់​នេះ គឺជា​ករណី​ដំបូង​បំផុត​របស់​អា​ហ្ស៊ី​ប និង​នៅក្នុង​ទ្វីបអាហ្វ្រិក​ទាំងមូល​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ពេលនេះ អេ​ហ្ស៊ី​ប​រកឃើញ​អ្នក​ផ្ទុក​COVID-19 ចំនួន ៥៥​ករណី អ្នកស្លាប់ ១​ករណី និង​អ្នកជា​សះស្បើយ ១​ករណី​៕ 

Tag:
 អេ​ហ្ស៊ី​ប​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com