COVID-19
អន្តរជាតិ
COVID-19៖ ឆេ​កប​ន្ត​បិទ​សាលា និង​ហាម​ជួបជុំគ្នា​លើសពី​១០០​នាក់
10, Mar 2020 , 10:59 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីឆេក Andrej Babis
លោកនាយករដ្ឋមន្ត្រីឆេក Andrej Babis
ដោយ: រួបរួម
​លោក Andrej Babis នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​ឆេ​ក បានប្រកាស​ពី​វិធានការ​ចុងក្រោយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​រដ្ឋ​ប្រឆាំងនឹង​ការ​រាលដាល COVID-19 នៅក្នុង​ប្រទេស​របស់ខ្លួន ដែលមាន​ការឆ្លង​៤០​ករណី​។​
 
​បើតាម​ការផ្សាយ​របស់ iDNES.cz សាលា​ទាំងអស់​ត្រូវ​បន្ត​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន រីឯ​ការជួប​ជុំគ្នា​ដែលមាន​ចំនួន​លើស​១០០​នាក់​ក៏ត្រូវ​បាន​ហាមឃាត់​ផងដែរ​។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន លោក Babis មិនបាន​បញ្ជាក់​ពីថ្ងៃ​កំណត់​នោះឡើយ ពោលគឺ​ផ្អែក​តាម​ស្ថានភាព​រាលដាល​របស់ COVID-19​។​
 
​លោក Babis បាន​អះអាងថា នេះ​ជាការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ដោយមាន​ការផ្តល់​អនុ​សាសន៍ និង​ការគាំទ្រ​ជាច្រើន​ពី​សំណាក់​អ្នកជំនាញ​។ លោក Adam Vojtech រដ្ឋមន្ត្រី​សុខាភិបាល​បាន​បន្ថែមថា​៖ «​វា​ជា​រឿង​ល្អ​ដែលមាន​ចំណាត់​ការត្រៀម​ទុកជាមុន ដោយ​មិន​ទុក​ឲ្យ​យឺត​ពេល​ដូច​ករណី​នៅ​អ៊ីតាលី​»៕

© រក្សាសិទ្ធិដោយ thmeythmey.com