COVID-19
អន្តរជាតិ
ប្រទេស/ដែនដី១១៩ហើយដែលមានករណី COVID-19 ខណៈអ្នកជំងឺឡើងជិត១២ម៉ឺននាក់ 11, Mar 2020 , 2:21 pm
ទីតាំងចត្តាឡីស័កនៅព្រំប្រទល់អ៊ីរ៉ង់ ប៉ាគីស្ថាន។ រូបថត AFP
× បូលីវី មាន២ករណី តួកគី ហ្សាម៉ៃអ៊ីក សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងកោះ Jersey រកឃើញ១ករណីដំបូង១រៀងៗខ្លួន ដែលធ្វើឲ្យចំនួនប្រទេស/ដែនដី មានករណីឆ្លង COVID-19 ឡើងដល់១២០។ មកដល់ពេលនេះ អ្នកឆ្លង COVID-19 ទូទាំងពិភពលោកមានជិត១២ម៉ឺននាក់ ក្នុងនោះស្លាប់ប្រមាណ៤៣០០នាក់ និងសះស្បើយជាង៦៦ ០០០នាក់។
ដោយគិតទាំងហុងកុង ម៉ាកាវ និងតៃវ៉ាន់ ចិនមានករណីឆ្លងជិត៨១០០០នាក់ ក្នុងនោះស្លាប់ជាង៣១០០នាក់ ខណៈអ្នកជំងឺនៅអ៊ីតាលី ឡើងជាង១ម៉ឺននាក់ និងអ្នកស្លាប់៦៣១នាក់។ អ៊ីរ៉ង់ មានអ្នកជំងឺជាង៨០០០នាក់ ស្លាប់២៩១នាក់ កូរ៉េខាងមានមានអ្នកជំងឺជាង៧៧០០នាក់ ស្លាប់៦១នាក់ បារាំងមាន១៧៨៤នាក់ ស្លាប់៣៣នាក់ អេស្ប៉ាញ មានជិត១៧០០នាក់ ស្លាប់៣៦នាក់ អាល្លឺម៉ង់ មាន១៥៦៥នាក់ ស្លាប់២នាក់ និងអាមេរិកមានជាង១០០០នាក់ ស្លាប់៣១នាក់។
ចំនួនប្រទេស តំបន់រដ្ឋបាលពិសេស តំបន់ស្វយ័ត និងដែនដីនៅនាយសមុទ្រ ទាំង១១៩ដែលមានករណីឆ្លង COVID-19 រួមមាន៖
-អាស៊ី ៖ ចិន កូរ៉េខាងត្បូង ជប៉ុន (រួមទាំងករណីនាវា Diamond Princess) អ៊ីរ៉ង់ សិង្ហបុរី ថៃ អេមីរ៉ាតអារា់ប់រួម ម៉ាឡេស៊ី វៀតណាម អូម៉ង់ ហ្វីលីពីន លីបង់ អ៊ីរ៉ាក់ កូវ៉ែត ប៉ារែន អាហ្វហ្គានីស្ថាន ឥណ្ឌា ណេប៉ាល់ កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន កាតា ឥណ្ឌូណេស៊ី ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត ប៊ូតង់ ម៉ាល់ឌីវ, ហ្ស៊កហ្ស៊ី, អាមេនី, អ៊ីស្រាអែល, អាស៊ែបៃហ្សង់, បង់ក្លាដែស, ប៉ាឡេស្ទីន, ព្រុយណេ, ម៉ុងហ្គោលី។
-អឺរ៉ុប ៖ អ៊ីតាលី បារាំង, ចក្រភពអង់គ្លេស (អង់គ្លេស វេលស៍ ស្កុតឡេន និងអៀរឡង់ខាងជើង) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេស្ប៉ាញ ហ្វាំងឡង់ បែលហ្ស៊ិក អូទ្រីស ក្រូអាស៊ី ស្វីស ក្រិក រូម៉ានី ន័រវេស ម៉ាសេដ្វានខាងជើង ដាណឺម៉ាក អេស្តូនី ហូឡង់ សាំងម៉ារ៉ាំង លីទុយអានី បេឡារុស អ៊ីស្លង់ ម៉ូណាកូ អៀរឡង់ លុចសំបួ សាធារណរដ្ឋឆេក អង់ដូរ៉ា ព័រទុយហ្គាល់ ឡេតូនី អ៊ុយក្រែន លិចតិញស្តាញ ប៉ូឡូញ ស្លូវេនី ហុងគ្រី បូស្នី-ហឺហ្ស៊េហ្គោវីណា ស៊ែប៊ី ស្លូវ៉ាគី ម៉ាលត៍ ម៉ុលដូវ៉ា ប៊ុលហ្គារី, បូរីវ៉ាទីកង់, អាល់បានី, ស៊ីប, តួកគី។
-អាហ្វ្រិក៖ អេហ្ស៊ីប, អាល់ហ្សេរី, នីហ្សេរីយ៉ា, ទុយនីស៊ី, សេណេហ្គាល់, ម៉ារ៉ុក, អាហ្វ្រិកខាងត្បូង, កាមេរូន, តូហ្គោ, បួគីណាហ្វាសូ, ហ្សាម៉ៃអ៊ីក, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
-អាមេរិកខាងជើង ៖ សហរដ្ឋអាមេរិក, កាណាដា ម៉ិកស៊ិក, កូស្តារីកា, សាធារណរដ្ឋដូមីនិក។
-អាមេរិកឡាទីន៖ ប្រេស៊ីល, អេក្វាឌ័រ, អាហ្សង់ទីន, ស៊ីលី, ប៉េរូ, កូឡុំប៊ី ប៉ារ៉ាហ្គាយ, បូលីវី។
-អូសេអានី៖ អូស្ត្រាលី, នូវែលសេឡង់។
-តំបន់រដ្ឋបាល និងដែនដីស្វយ័តនៅឯនាយសមុទ្រ ៖ ចិន (ម៉ាកាវ, ហុងកុង, តៃវ៉ាន់), ចក្រភពអង់គ្លេស (ហ្ស៊ីប្រាល់តា), ដាណឺម៉ាក (ប្រជុំកោះហ្វារ៉ូ), បារាំង (French Guiana, Martinique, Saint Martin, Saint Barthelemy)។
-ប្រជុំកោះ Channel Islands៖ Guernsey និង Jersey ៕
© រក្សាសិទ្ធិដោយ thmeythmey.com