COVID-19
អន្តរជាតិ
ស្ត្រីថៃដែលស្លាប់នៅអាមេរិកដោយសារ COVID-19 គឺជាមេចុងភៅ 23, Mar 2020 , 10:21 am
មន្ទីរពេទ្យ MedStar Georgetown ក្នុងរដ្ឋធានី Washington DC សហរដ្ឋអាមេរិក
× ស្ត្រីជនជាតិថៃម្នាក់ ដែលជាមេចុងភៅប្រចាំភោជនីយដ្ឋានថៃមួយកន្លែងក្នុងសហរដ្ឋអាមេរិកបានក្លាយជាករណីស្លាប់ថៃដំបូងដោយសារជំងឺផ្លូវដង្ហើម COVID-19 ដែលបានរកឃើញនៅបរទេស។ ក្រសួងការបរទេសថៃ បញ្ជាក់បែបនេះនៅថ្ងៃទី២២ ខែមីនា។
តាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក CherdkiatAtthakor គូសបញ្ជាក់ថា ក្រសួងបានទទួលរបាយការណ៍មួយពីស្ថានទូតថៃប្រចាំរដ្ឋធានីWashington ថា ស្ត្រីថៃអាយុ៦៦ឆ្នាំម្នាក់ ដែលស្គាល់ថា Pailinបានបាត់បង់ជីវិតនៅមន្ទីរពេទ្យមួយឈ្មោះថា MedStar Georgetown កាលពីថ្ងៃ២១ ខែមីនា។តាមប្រភពព័ត៌មានថៃដដែល លោក Cherdkiat អះអាងទៀតថា ក្មួយស្រីអ្នកស្រីបានផ្ដល់ដំណឹងដល់ស្ថានទូតថៃនៅទីនោះថា មន្ទីរពេទ្យ បានបញ្ជាក់ថាការស្លាប់របស់ស្ត្រីវ័យ៦៦ឆ្នាំរូបនេះ គឺបណ្ដាលមកពី COVID-19 មែន។
ការស្លាប់នេះគឺជាជនជាតិថៃដំបូងដែលបានស្លាប់នៅបរទេស ដោយសារវីរុស COVID-19 ដែលផ្ទុះឡើងដំបូងក្នុងប្រទេសចិននេះ និងជាជនជាតិថៃទី២ ដែលស្លាប់ដោយសារ COVID-19 ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទ ២៣ ខែមីនា ប្រទេសថៃ បានរកឃើញករណីឆ្លង COVID-19 សរុប៥៩៩នាក់ហើយ ខណៈជាសះស្បើយមាន ៤៤នាក់ ហើយស្លាប់សរុបចំនួន២ដែលមួយក្នុងប្រទេសថៃ និងមួយទៀតនៅបរទេស៕
Tag:
ថៃ
សហរដ្ឋអាមេរិក
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com