ជាតិ
រូបត្លុក
COVID19៖ គុណូបការៈ និងការលះបង់របស់គ្រូពេទ្យមានតម្លៃកាត់ថ្លៃមិនបាន! 28, Mar 2020 , 7:59 am
×
ភ្នំពេញ៖ នៅក្នុងដំណាក់កាលគ្រោះអាសន្ននៃការរាតត្បាតរបស់មេរោគកូវីដ១៩នេះ វេជ្ជបណ្ឌិតនៅក្នុងគ្រប់ប្រទេស បាននិងកំពុងបំពេញកាតព្វកិច្ចរបស់ខ្លួនដោយមិនរួញរាឡើយ។ លះបង់កម្លាំងកាយកម្លាំងចិត្ត លះបង់អ្វីៗគ្រប់យ៉ាងដើម្បីសុខមាលភាពរបស់មនុស្សជាតិ។ ហត់កាយ តែទឹកចិត្តនៅរឹងមាំប្រឆាំងនឹងមេរោគកូវីដ១៩ជានិច្ច។ ពលរដ្ឋស្ទើរគ្រប់គ្នា ក្នុងច្រើនប្រទេស តម្រូវឲ្យស្ថិតនៅផ្ទះជាមួយគ្រួសារ កូនចៅ តែវេជ្ជបណ្ឌិត ដែលជាក្រុមប្រយុទ្ធជួរមុខ ត្រូវស្ថិតនៅប្រចាំការព្យាបាលអ្នកជំងឺកូវីដ១៩ ទាំងថ្ងៃ ទាំងយប់។ ពលរដ្ឋទូទាំងពិភពលោកនិយាយជារួម និងនៅកម្ពុជានិយាយដោយឡែក មិនភ្លេចគុណដ៏ធំធេងរបស់វេជ្ជបណ្ឌិតជាដាច់ខាត៕
© រក្សាសិទ្ធិដោយ thmeythmey.com