ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើវីតាមីន D អាចបន្ថយការប្រឈមនឹងជំងឺកូវីដ១៩ដែរទេ? 30, Mar 2020 , 6:59 pm
× វីតាមីន D គឺជាវីតាមីនរលាយក្នុងខ្លាញ់ដែលដើរតួនាទីយ៉ាងសំខាន់មួយចំនួនសម្រាប់រាងកាយ។ ជីវជាតិមួយនេះមានលក្ខណៈពិសេសសម្រាប់សុខភាពប្រព័ន្ធភាពស៊ាំ ដែលជាហេតុនាំឲ្យមនុស្សជាច្រើនឆ្ងល់ថា តើវាអាចជួយបន្ថយការប្រឈមនឹងជំងឺកូវីដ១៩ បានឬអត់។
វាគឺជារឿងសំខាន់មួយដែលត្រូវចំណាំថា វាមិនទាន់មានការព្យាបាល និងបង្ការណាមួយសម្រាប់ជំងឺកូវីដ១៩ នេះនៅឡើយទេ ក្រៅរស់នៅដាច់ឆ្ងាយពីគេ និងអនាម័យដៃជើងឲ្យបានល្អនោះ។ អ្នកស្រាវជ្រាវខ្លះបានបង្ហាញថា ការដែលទទួលបានកម្រិតវីតាមីន D ត្រឹមត្រូវ ព្រមទាំងការញ៉ាំថ្នាំបំប៉នវីតាមីន D អាចជួយរក្សាប្រព័ន្ធភាពស៊ាំឲ្យនៅខ្លាំង និងអាចបង្ការជំងឺផ្លូវដង្ហើមទូទៅបាន។
វីតាមីន D មានសារៈសំខាន់សម្រាប់មុខងារខ្លាំងក្លារបស់ប្រព័ន្ធភាពស៊ាំ ដែលជារបាំងការពារការបង្ករោគ និងជំងឺជួរមុខគេ។ វាត្រូវបានគេដឹងថា ជួយរំរុញដល់មុខងាររបស់កោសិកាប្រព័ន្ធភាពស៊ាំ ដើម្បីការពាររាងកាយ និងប្រឆាំងមេរោគបង្កជំងឺ។ កាលណាក្នុងខ្លួនមានចំនួនវីតាមីន D ទាប នោះអ្នកប្រឈមកាន់តែខ្លាំងនឹងការបង្ករោគ ជំងឺ និងជំងឺទាក់ទងនឹងប្រព័ន្ធភាពស៊ាំតែម្តង។
ថ្មីៗនេះ មិនមានការព្យាបាលណាមួយសម្រាប់ជំងឺកូវីដ១៩នៅឡើយទេ។ មិនមានការសិក្សាណាមួយដែលបានស្រាវជ្រាវទៅលើឥទ្ធិពលរបស់ថ្នាំបំប៉នវីតាមីន D ឬការកង្វះវីតាមីន D ធ្វើឲ្យប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ដែរ។ ជាមួយគ្នានេះដែរ មានការសិក្សាជាច្រើនបានបង្ហាញថា ការកង្វះវីតាមីន D អាចបង្កគ្រោះថ្នាក់ដល់មុខងារប្រព័ន្ធភាពស៊ាំ និងបង្កើនការប្រឈមនឹងជំងឺផ្លូវដង្ហើមជាច្រើនទៀត។
លើសពីនេះទៅទៀត ការសិក្សាមួយចំនួនបានបញ្ជាក់ថា វីតាមីន D អាចជំរុញដល់ការឆ្លើយតបប្រព័ន្ធភាពស៊ាំ និងការពារការបង្ករោគនៅផ្លូវដង្ហើមបានថែមទៀត។ ថ្នាំបំប៉នវីតាមីន D ត្រូវបានបង្ហាញថា បានបន្ថយការស្លាប់លើមនុស្សចាស់ដែលប្រឈមខ្លាំងនឹងជំងឺផ្លូវដង្ហើមដូចជា ជំងឺកូវីដ១៩ ជាដើម។
ចូរចាំថា វានៅតែមិនទាន់មានអំណះអំណាងបែបវិទ្យាសាស្ត្រណាមួយនិយាយថា ការប្រើប្រាស់ថ្នាំបំប៉នវីតាមីន D អាចការពារអ្នកកុំឲ្យកើតជំងឺកូវីដ១៩ នៅឡើយទេ។ ប៉ុន្តែការកង្វះវីតាមីននេះ អាចធ្វើឲ្យប្រឈមខ្លាំងនឹងជំងឺឆ្លងគ្រប់ប្រភេទ និងជំងឺបង្កឡើងដោយការខូចមុខងារប្រព័ន្ធភាពស៊ាំតែម្តង។
ដោយសារតែអាស្រ័យតាមកម្រិតដែលមានក្នុងឈាមដែរនោះ ថ្នាំបំប៉នវីតាមីន D ពី ១០០០ ទៅ ៤០០០ IU ក្នុងមួយថ្ងៃច្រើនតែគ្រប់គ្រាន់ហើយសម្រាប់មនុស្សភាគច្រើន។ ប៉ុន្តែសម្រាប់អ្នកដែលមានចំនួនក្នុងឈាមតិចទៀតនោះ នឹងត្រូវការច្រើនជាងនេះ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com