ជាតិ
រថយន្ត
Volkswagen ចំណាស់ជាង៥០ឆ្នាំ១គ្រឿង និងឡានបុរាណ៤គ្រឿងទៀត ក្លាយជាវត្ថុលម្អហាងមួយនៅកំពង់ឆ្នាំង 30, Mar 2020 , 8:19 pm
× កំពង់ឆ្នាំង៖ រថយន្ត៥គ្រឿង ក្នុងនោះមានរថយន្ដ VOLKSWAGEN ប្រភេទ1 ម៉ូឌែល1300 ពណ៌ក្រហមឈាមជ្រូក ដែលត្រូវបានផលិតមុនឆ្នាំ១៩៦៨ មួយគ្រឿងផង ត្រូវបានគេមកធ្វើជាវត្ថុលម្អហាងមួយកន្លែង ដែលស្ថិតនៅខាងលិច ទីរួមខេត្តកំពង់ឆ្នាំង។ ក្រៅពីរថយន្តបុរាណៗ នៅទីនេះ ក៏មានត្រីចក្រយានយន្ដ១គ្រឿង និងទោចក្រយានយន្ដ៣គ្រឿងទៀតដែរ ដែលសុទ្ធតែមានអាយុច្រើនៗ។ ក៏ប៉ុន្តែយានយន្តទាំងអស់នេះ មិនអាចបើកបរបានទេ ដោយសារបញ្ហាមេកានិក ហើយវាក៏មិនស្លាកលេខ ឬក៏បណ្ណសម្គាល់យានយន្តផងដែរ។
ដើម្បីជ្រាបច្បាស់ពីប្រវត្តិរបស់រថយន្ដ VOLKSWAGEN ប្រភេទ1 ម៉ូឌែល1300 មួយគ្រឿងនេះ សូមអញ្ជើញស្តាប់ការអត្ថាធិប្បាយលម្អិតរបស់នាយ យ៉ាន នៃសារព័ត៌មានថ្មីៗដូចតទៅ៖
ម៉ាក Volkswagen ត្រូវបានបង្កើតនៅប្រទេសអាល្លឺម៉ង់ នៅអំឡុងឆ្នាំ១៩៣៧ ដោយពលរដ្ឋអូទ្រីសមួយរូប ឈ្មោះ PORSCHE Ferdinand ដែលក៏បានបង្កើតម៉ាក PORSCHE ដែរ។ ជាភាសាអាឡឺម៉ង់ពាក្យ VOLKS មានន័យថា ប្រជាជន និងពាក្យ WAGEN មានន័យថា ឡាន៕
© រក្សាសិទ្ធិដោយ thmeythmey.com