អាហារមានសម្បូរទៅដោយផ្ទុកវីតាមីន C ភាគច្រើនផ្ទុកជាតិអាស៊ីតខ្ពស់ដែលអាចបង្កបញ្ហាច្រាលអាស៊ីតក្រពះក្រោយទទួលទានរួច។
ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពី
១. ម្ទេសប្លោក
ម្ទេសផ្លោកគ្រប់ពណ៌មានផ្ទុកវីតាមីន C ច្រើនជាងផ្លែក្រូចទៅទៀត ដោយមានចាប់ពី ៩៥ មីលីក្រាមចំពោះម្ទេសផ្លោកពណ៌បៃតង ដល់ ៣៤១ ក្រាមចំពោះម្ទេសផ្លោកពណ៌លឿង។ វាក៏មានផ្ទុកជាតិកាឡូរីទាបត្រឹម ៤៥ កាឡូរីប៉ុណ្ណោះក្នុងមួយពែងដែលធ្វើអោយវាក្លាយជាអាហារសម្រន់ដ៏ល្អបំផុត។
២. ពន្លកស្ពៃក្ដោប
ស្ពៃក្ដោបតូចៗទាំងនេះមានផ្ទុកសម្បូរទៅដោយជាតិសរសៃដែលទប់ស្កាត់ជំងឺមហារីក រួមទាំងសារធាតុ phytonutrients និង ៧៤.៨ មីលីក្រាមនៃវីតាមីន C។
៣. ផ្កាខាត់ណាខៀវ
ត្រឹមតែ ១ ពែងនៃផ្កាខាត់ណាខៀវចិញ្ច្រាំមានផ្ទុកវីតាមីន C ដល់ទៅ ៨១ ក្រាម។ វាជាប្រភពនៃវីតាមីន K ដែលសំខាន់សម្រាប់សុខភាពឆ្អឹង និងសរសៃឈាម។
៤. ផ្កាខាត់ណា
ផ្កាខាត់ណាទំហំតូចមួយក៏មានផ្ទុកជាតិសរសៃទៅ ៥ ក្រាម ប្រូតេអ៊ីន ៥ ក្រាម និងវីតាមីន C ដល់ទៅ ១២៧.៧ មីលីក្រាម។
៥. ត្របែក
ផ្លែឈើត្រូពិចនេះមានផ្ទុកវីតាមីន C ដែលល្អសម្រាប់ប្រព័ន្ធភាពស៊ាំរាងកាយប្រសើរជាងក្រូចទៅទៀត។
៦. ផ្លែគីវី
ត្រឹម ២ ផ្លែតូចៗនៃផ្លែគីវីមានផ្ទុកវីតាមីន C ប្រមាណដល់ទៅ ១២៨ មីលីក្រាមឯណោះ។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា គីវីជួយអោយអ្នកឆាប់គេងលក់និងបង្កើនគុណភាពនៃដំណេកផងដែរតាមរយៈកម្រិតនៃអ័រម៉ូនសេរ៉ូតូនីន។
៧. ផ្លែល្ហុង
ត្រឹមតែ ១ ពែងនៃផ្លែល្ហុងមានផ្ទុកវីតាមីន C ដល់ទៅ ៨៨.៣ មីលីក្រាម។ ល្ហុងក៏ជាប្រភពដ៏ប្រសើរនៃជាតិសរសៃនិងជាតិទឹកដែលល្អសម្រាប់សុខភាពរាងកាយផងដែរ ពិសេសទប់ស្កាត់អាការៈទល់លាមក។
៨. បន្លែបៃតង
អាហារដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីទទួលបានវីតាមីន C ខ្ពស់ ប៉ុន្តែជាតិអាស៊ីតទាបនោះ គឺបន្លែបៃតង។ ក្រៅពីវីតាមីន C បន្លែបៃតងក៏ជាប្រភពដ៏ប្រសើរនៃជាតិសរសៃ ជាតិទឹក ជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មចាំបាច់ផ្សេងៗច្រើនទៀតផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh