ពីនេះ ពីនោះ
«សូធ្យ» ជាពាក្យត្រឹមត្រូវ តែមិនសូវមានអ្នកសរសេរ 25, Feb 2022 , 7:29 am
× «សូធ្យ»ជាពាក្យដែលកម្រមានអ្នកសរសេរ ភាគច្រើនសរសេរជា «សូត ឬសូត្រ»វិញ។ វចនានុក្រមសម្តេច ជួន ណាត បានបញ្ជាក់ថា ខ្មែរយើងជ្រុលប្រើជា សូត្រ យូរណាស់ហើយ ពិបាកនឹងកែឲ្យទៅជា សូធ្យវិញ។
បើតាមវចនានុក្រមខ្មែរ ពាក្យ «សូធ្យ សូត និងសូត្រ» ជាពាក្យត្រឹមត្រូវដូចគ្នា ដែលសំដៅលើការទន្ទេញចាំមាត់ អានតាមពាក្យដែលសរសេរស្រាប់ ដែលមានជាការសូធ្យធម៌ សូធ្យមេរៀន ជាដើម។
ក្នុងចំណោមពាក្យទាំងបីនេះ មានពាក្យ សូត្រ ដែលមានន័យពីរបែប ន័យទីមួយ មានន័យថា ចេស ខ្សែឆ្មារ សរសៃឆ្មារល្អិត(សរសៃពីងពាង និងសរសៃឈូកជាដើម)។ សរសៃដែលស្រាវយកពីសំបុកដង្កូវនាង។ ស្រាវសូត្រ, សំពត់សូត្រ។ សូត្រនៅក្នុងន័យទី២ សំដៅលើការទន្ទេញឲ្យចាំ ដូចជា ចាំសូត្រ,មេសូត្រជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com