ជាតិ
រថយន្ត
ក្រៅពីលម្អ ឡានបុរាណក៏និយមសម្រាប់ការជួលជិះទៅតំបន់ប្រាសាទ និងថតរូប 04, May 2020 , 8:39 pm
× សណ្ឋាគារ Hillocks នៅខេត្តសៀមរាប មានរថយន្ដ Mecerdes-Ben បុរាណ២គ្រឿង។ លើកនេះ នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ បានសម្ភាសអ្នកស្រី ឈា ផល្លី ដែលជាអ្នកគ្រប់គ្រងសណ្ឋាគារ អំពីសេវាកម្មជួល Mecerdes W108 ពណ៌ស ពីឆ្នាំ១៩៦៩។ តាមអ្នកស្រី ឈា ផល្លី រថយន្ដ Mecerdes បុរាណនេះ មានការនិយមខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ សម្រាប់ជិះទៅតំបន់ប្រាសាទ និងភ្នំក្រោម ក៏ដូចជាការថតរូបផងដែរ។ ក្រៅពីនេះ វាក៏បានដឹកភ្ញៀវទៅ-មកព្រលានយន្តហោះជាញឹកញាប់ផងដែរ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាងនាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងអ្នកស្រី ឈា ផល្លី ដូចតទៅ៖
MERCEDES-BENZ ប្រភេទ W108 ត្រូវបានផលិតនៅរោងចក្រមួយ ស្តិតនៅទីក្រុង Stuttgart ប្រទេសអាល្លឺម៉ង់ខាងលិច ពីឆ្នាំ១៩៦៥ រហូតដល់ឆ្នាំ១៩៧២ (ឆ្នាំ១៩៧៣ សម្រាប់ទីផ្សារអាម៉េរិកខាងជើង) ចំនួនអស់ ៣៦៤,៦៩៩ គ្រឿង៕
© រក្សាសិទ្ធិដោយ thmeythmey.com