ជាតិ
រថយន្ត
JEEP រថយន្តសក្តិសមសម្រាប់ជិះកម្សាន្តនៅតំបន់ប្រាសាទ និងទីជនបទ 15, Jun 2020 , 7:39 pm
× សណ្ឋាគារ Hillocks នៅសៀមរាប មានរថយន្ដម៉ាក JEEP ប្រភេទ CJ ម៉ូឌែល 3B ផលិតអំឡុង ឆ្នាំ១៩៥០។ បើតាម អ្នកស្រី ឈា ផល្លី ដែលជាអ្នកគ្រប់គ្រងសណ្ឋាគារ រថយន្ត JEEP បុរាណដែលគ្មានដំបូល និងគ្មានម៉ាស៊ីនត្រជាក់នេះ ពេញនិយមណាស់សម្រាប់ភ្ញៀវទេសច ដែលភាគច្រើនជួលជិះកម្សាន្ត ទៅតំបន់ប្រាសាទ និងទៅទីជនបទ។
ដើម្បីជ្រាបកាន់តែច្បាស់សូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងអ្នកស្រី ឈា ផល្លី ដូចតទៅ៖
JEEP CJ-3B ត្រូវបានផលិតដោយក្រុមហ៊ុនអាមេរិកាំង Willys-Overland ពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៦៨ ចំនួន២០៥ ១៦៣ គ្រឿង។ JEEP គឺជាម៉ាករថយន្ដដើមកំណើត នៅសហរដ្ឋអាមេរិក ( ក្រុម FORD) ដែលបច្ចុប្បន្នជា កម្មសិទ្ធិរបស់ក្រុមហ៊ុន FIAT នៅប្រទេសអ៊ីតាលី និងដែលទីស្នាក់ការកណ្ដាលនៅ ប្រទេស អេស្ប៉ាញ។ ពីដំបូនៅឆ្នាំ១៩៤១ JEEP ផលិតឡានប្រភេទយោធា ប៉ុន្តែដល់សម័យឥឡូវនេះJEEP បានច្នៃប្រមាណ១០ ម៉ូដែល ដែលភាគច្រើនស្រដៀងៗគ្នា តែឈប់ផលិតរថយន្ដសម្រាប់ទាហាន៕
© រក្សាសិទ្ធិដោយ thmeythmey.com