អន្តរជាតិ
ឆ្នាំ២០២១ សិង្ហបុរីមានថ្ងៃឈប់សម្រាកសាធារណៈចំនួន១១ថ្ងៃ 24, Jun 2020 , 8:29 pm
× ក្រសួងការងារសិង្ហបុរី បានចេញផ្សាយបញ្ជីថ្ងៃឈប់សម្រាកសាធារណៈចំនួន១១ថ្ងៃសម្រាប់ឆ្នាំ២០២១ ខាងមុខនេះ។
ក្នុងចំណោមថ្ងៃឈប់សម្រាកទាំង១១ថ្ងៃ មានថ្ងៃបុណ្យចូលឆ្នាំចិន ដែលមានរយៈពេលដល់ទៅ២ថ្ងៃ គឺថ្ងៃទី១២ និងថ្ងៃទី១៣ ខែកុម្ភៈ ហើយក្រៅពីនោះសុទ្ធតែមានរយៈពេល១ថ្ងៃ។
ទោះបីជាយ៉ាងណាក៏ដោយ ថ្ងៃឈប់សម្រាកចំនួន៣ ស្ថិតនៅថ្ងៃសុក្រ និង១ថ្ងៃចំថ្ងៃចន្ទ ដែលមានន័យថា បុគ្គលិក មន្ត្រីរាជការនៅសិង្ហបុរី អាចឈប់សម្រាកយ៉ាងហោចណាស់៣ថ្ងៃជាប់គ្នា ដោយបូកទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
ថ្ងៃសម្រាកដែលចំថ្ងៃសុក្រ មាន បុណ្យចូលឆ្នាំសកល (១មករា), ចូលឆ្នាំចិន (ចំថ្ងៃសុក្រ ទី១២ និងថ្ងៃសៅរ៍ទី១៣ ខែកុម្ភៈ), ទិវា Good Friday (២មេសា) និងទិវាបុណ្យជាតិ National Day ដែលចំថ្ងៃចន្ទ ទី៩ ខែសីហា។
កម្ពុជាមិនទាន់ផ្សព្វផ្សាយប្រតិទិនឈប់សម្រាកប្រចាំឆ្នាំ២០២១ឡើយ ប៉ុន្តែសម្រាប់ឆ្នាំ២០២០ នេះ មានរយៈពេល២២ថ្ងៃ ក្រោយរដ្ឋាភិបាលសម្រេចកត់បន្ថយថ្ងៃមួយចំនួនដើម្បីសម្រួលដល់ការរកស៊ីរបស់វិនិយោគិន៕
Tag:
សិង្ហបុរី ថ្ងៃឈប់សម្រាក
© រក្សាសិទ្ធិដោយ thmeythmey.com