ជាតិ
បុណ្យភ្ជុំបិណ្ឌ
ខេត្តបាត់ដំបង ទទួលបានទេសចរច្រើនជាងគេក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ
19, Sep 2020 , 8:29 pm        
រូបភាព
ទេសចរជាង ១.១លាននាក់ បានដើរកម្សាន្ត ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នៅបណ្តារមណីយដ្ឋាននានាទូទាំងប្រទេស។ ក្នុងនោះខេត្តបាត់ដំបង ទទួលបានទេសចរច្រើនជាងគេ បន្ទាប់មកគឺខេត្តសៀមរាប និងខេត្តកំពត។
 
ខេត្តបាត់ដំបង ទទួលភ្ញៀវទេសចរបានច្រើនជាងគេ គឺជាង១៣ម៉ឺននាក់ ក្នុងចំណោមទេសចរសរុបជាង១លាននាក់ ដែលបានដើរលេងនៅក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ។ នេះបើតាមស្ថិតិទេសចររបស់ក្រសួងទេសចរណ៍។  
 
ដោយឡែកខេត្តសៀមរាប ធ្លាក់មកនៅលេខរៀងទី២ ដែលទទួលបានទេសចរជាង១២ម៉ឺននាក់។ ខេត្តកំពត នៅតែមានទេសចរមិនចេះអន់ថយបានឈរ នៅលំដាប់លេខ៣ មានទេសចរជាង ៩ម៉ឺននាក់។ ក្រៅពីខេត្តទាំង៣នេះ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកណ្ដាល  ក៏ទទួលបានចំណាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌផងដែរ។
 
សូមជម្រាបថា ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ  ពីថ្ងៃទី១៦ ដល់១៨ ខែកញ្ញាមានទេសចរសរុប ១,១១២,៤០៣នាក់ បានដើរកម្សាន្តក្នុងនោះ ទេសចរបរទេសមានចំនួន ៦,៧៩២នាក់៕
 

ចំការផ្កាស្បៃរឿងជើងភ្នំសំពៅ ខេត្តបាត់ដំបង





© រក្សាសិទ្ធិដោយ thmeythmey.com