ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន! ពេលកាត់ថង់ទឹកប្រមាត់ហើយ គួរចៀសវាងអាហារអ្វីខ្លះ? 16, Jun 2022 , 10:59 pm
× ប្រមាត់ គឺជាសរីរាង្គតូចមួយដែលស្ថិតនៅខាងក្រោមថ្លើម។ ប្រមាត់មានតួនាទីសំខាន់ក្នុងការស្តុកនិងបញ្ចេញទឹកប្រមាត់ចូលទៅក្នុងពោះវៀនដើម្បីជួយក្នុងដំណើរការរំលាយអាហារ ។ ការយល់ដឹងពីប្រភេទនៃអាហារដែលគួរ និងមិនគួរទទួលទាន គឺសំខាន់ណាស់ សម្រាប់អ្នកដែលកំពុងជួបប្រទះបញ្ហាថង់ទឹកប្រមាត់ ឬកាត់ថង់ទឹកប្រមាត់ចោល។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរចៀសវាងក្រោយកាត់ថង់ទឹកប្រមាត់ ៖
១. អាហារចៀនបំពងគ្រប់ប្រភេទ
អ្នកមិនគួរទទួលទានអាហារចៀនបំពងខ្លាញ់ទៀតឡើយក្រោយពេលកាត់ថង់ទឹកប្រមាត់ចេញ បើមិនដូច្នេះទេអាការៈឈឺក្នុងពោះប្រាកដជាលេចឡើង។ នេះក៏ព្រោះតែប្រព័ន្ធរំលាយអាហារលែងមានសមត្ថភាពក្នុងការបំបែកខ្លាញ់ក្នុងអាហារចៀនបំពងទៀត។
២. អាហារសម្បូរខ្លាញ់
ទោះបីមិនមែនចម្អិនដោយចៀន ឬបំពង ប៉ុន្តែអាហារមួយចំនួននៅតែមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់មិនល្អដូចជា ភីហ្សា និងបឺហ្កឺ។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរប្រយ័ត្នក្នុងការជ្រើសរើសអាហារមកទទួលទាន។
៣. ប្រេងបន្លែ
ការចៀសវាងទទួលទានប្រេងបន្លែរួមមានប្រេងពោត ប្រេងផ្កាឈូករ័ត្ន និងប្រេងសណ្ដែកជាដើម ក៏ចាំបាច់ផងដែរសម្រាប់អ្នកដែលកាត់ថង់ទឹកប្រមាត់ចេញ។ ប្រេងបន្លែអាចបណ្ដាលឱ្យប្រព័ន្ធរំលាយអាហារពិបាកក្នុងការរំលាយបំបែកខ្លាញ់។ ការប្រើប្រាស់ប្រេងដូង ឬប្រេងអូលីវបន្តិចបន្តួច គឺប្រសើរ៕
© រក្សាសិទ្ធិដោយ thmeythmey.com