ជាតិ
រថយន្ត
រួបរាងចាស់ តែពណ៌ថ្នាំថ្មី ធ្វើឲ្យរថរយន្ត SUZUKI ចំណាស់ជាង៦០ឆ្នាំ នៅតែទាន់សម័យ 28, Sep 2020 , 8:19 pm
× ភ្នំពេញ៖ មានមនុស្សមិនច្រើនទេ ដែលស្រឡាញ់ ពេញចិត្ត និងប្រមូលទិញរបស់ចាស់ៗ ឧទាហរណ៍ដូចជាយានជំនិះជាដើម។ យានជំនិះចាស់ៗមួយចំនួនធំ ដែលមានវត្តមាននៅកម្ពុជា ក៏ត្រូវបានកែច្នៃរូបរាងឡើងវិញដែរ ដើម្បីភាពទាន់សម័យ ប្លែក និងអាចជិះ ឬបើកបរបាន។ ជាក់ស្តែង កញ្ញា ហេង ប៉ូឡែន កំពុងប្រើប្រាស់រថយន្តចំណាស់មួយគ្រឿង ដែលមានដូចឡានម៉ាក JEEP គឺរថយន្ដម៉ាក SUZUKI ប្រភេទ Vitara ម៉ូឌែល Willys ផលិតឆ្នាំ១៩៥៨។ រថយន្តនេះ ត្រូវបានបាញ់ថ្នាំពណ៌ថ្មី បំពាក់ដំបូល និងទ្វារកញ្ចក់ជាដើម។ ក្រៅពីនេះ ក៏ត្រូវបានកែច្នៃបន្តិច។ ខាងក្រោយ ត្រូវបានបន្ថែមដែកទីប ពណ៌ខ្មៅ។ រថយន្ដនេះខ្ពស់ជាងមុន ត្រូវបានដំឡើងកង់ធំៗ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញស្តាប់ការពិពណ៌នារបស់នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ អំពីរថយន្ត SUZUKI Vitara Willys នៅក្នុងវីដេអូខាងក្រោមនេះ៖
ឡានម៉ាក JEEP ខុសពីឡានម៉ាក SUZUKI Vitara Willys ត្រង់ថា WILLYS ជាក្រុមហ៊ុនដែលធ្លាប់ផលិតរថយន្ដ JEEP ។ ក្រុមហ៊ុននេះ បានសហការជាមួយ SUZUKI ដើម្បីប្រឌិតរថយន្ដប្រភេទ Vitara ដែលម៉ូឌែល Willys មានឈ្មោះនេះ ដើម្បីបញ្ជាក់អំពីការសហប្រតិបត្តិការនេះ។ រហូតដល់បច្ចុប្បន្ននេះ SUZUKI នៅតែផលិតឡានប្រភេទ Vitara តែគឺជាឡានតូចវិញ។ ម៉ូឌែល Willys ត្រូវបានផលិតមួយរយៈប៉ុណ្ណោះ គឺជាមូហេតុដែលធ្វើឲ្យវានៅសល់តិចណាស់ ក្នុងពេលបច្ចុប្បន្ន៕
© រក្សាសិទ្ធិដោយ thmeythmey.com