ជាតិ
សង្គមជាតិ
ក្រៅពីអន្លង់វែង «ផ្ទះតាម៉ុក» នៅជាំតែ ខេត្តព្រះវិហារ ក៏ជាតំបន់ប្រវត្តិសាស្ត្រយោធារបស់ខ្មែរក្រហមផងដែរ
01, Nov 2020 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
ព្រះវិហារ៖ ផ្ទះតាម៉ុក ក្នុងតំបន់ជាំតែ ជាប់ព្រំដែនកម្ពុជា-ថៃ បានប្រែក្លាយជាតំបន់ប្រវត្តិសាស្ត្រទេសចរណ៍ និងមានសក្តានុពលសម្រាប់សិក្សាស្រាវជ្រាវ។ ផ្ទះតាម៉ុក នៅតំបន់ជាំតែ ជាទីតាំងបញ្ជាទ័ពរបស់តាម៉ុក ក្នុងរបបប៉ុលពត ដែលនៅទីនោះ មានផ្ទះពេទ្យ, លេណដ្ឋានបញ្ជា, ឃ្លាំងចាស់, អាងទឹក និងអណ្ដូងទឹក។


«ផ្ទះតាម៉ុក» មានទីតាំងស្ថិតនៅភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលសង់អំពីឈើ ខាងក្រោមធ្វើអំពីឥដ្ផ និងសសរជាឈើក្រញូង។ លោកតា ម៉ុក បានសាងសងផ្ទះសម្រាកមួយ មន្ទីរពេទ្យ លេណដ្ឋានធ្វើអំពីបេតុង អាងទឹក និងឃ្លាំងបច្ចេកទេស។ លោក ធៀម ធាន មេបញ្ជាការរងប្រចាំតំបន់ប្រតិបត្តិការខេត្តព្រះវិហារ បញ្ជាក់ថា៖ «តាមការសិក្សាស្រាវជ្រាវ នាឆ្នាំ១៩៩៣ ផ្ទះតាម៉ុក ត្រូវបានគ្រប់គ្រងដោយខ្មែរក្រហមយកទៅកាន់កាប់ ក្រោយមានការចចារគ្នា ឆ្នាំ១៩៩៨ ទើបបានយកមកកាន់កាប់វិញ»។

សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន Thmey Thmey 25 ជាមួយលោក ធៀម ធាន មេបញ្ជាការរងប្រចាំតំបន់ប្រតិបត្តិការខេត្តព្រះវិហារ ដូចតទៅ៖ 



ដើមឡើយ តំបន់នេះ ពុំអាចចូលបានឡើយ ដោយសារបញ្ហាព្រំដែន ប៉ុន្តែក្រោយពេលមានការសម្របសម្រួលបញ្ហាសន្តិសុខ និងដោះមីនដោយអាជ្ញាធរមីន តំបន់នេះបានបើកដំណើរការនៅខែសីហា ឆ្នាំ២០២០ ដើម្បីផ្ដល់ឱកាសដល់ភ្ញៀវទេសចរមកទស្សនា។ បើតាមលោក ធៀម ធាន មេបញ្ជាការរងប្រចាំតំបន់ប្រតិបត្តិការខេត្តព្រះវិហារ រដ្ឋាភិបាលបានទុកដីចំនួន ៦ ហិកតា នៅតំបន់នេះ ជាតំបន់ប្រវត្តិសាស្រ្ត ដើម្បីកូនចៅខ្មែរជំនាន់ក្រោយសិក្សាស្រាវជ្រាវស្វែងយល់។ 

ភ្ញៀវទេសចរភាគច្រើន មិនបានដឹងអំពីប្រវត្តិដើមទងផ្ទះតាម៉ុកឡើយ ដោយភាគច្រើន ស្គាល់តែផ្ទះតាម៉ុក នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យប៉ុណ្ណោះ។ បច្ចុប្បន្ន ផ្ទះតាម៉ុក នាតំបន់ជាំតែ ត្រូវបានគ្រប់គ្រងដោយកងទ័ព ហើយទីតាំងនេះ ជាព្រំដែនកម្ពុជា-ថៃ ជាំតែបុស្សស្បូវ៕ 
 










Tag:
 ផ្ទះតាម៉ុក
  ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com