ពីនេះ ពីនោះ
សុខភាព
អាហារទាំងនេះ អាចជួយសម្អាតពោះវៀនធំអ្នកបាន 19, Nov 2020 , 6:59 am
× អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឹថា ពោះវៀនរបស់យើងម្នាក់ៗមានសារៈសំខាន់ណាស់សម្រាប់មុខងារប្រព័ន្ធភាពស៊ាំ និងសុខភាពរាងកាយទាំងមូល។ ដូច្នេះអ្វីដែលកាន់តែសំខាន់គឺ ធ្វើយ៉ាងណាលាងសម្អាតពោះវៀនធំឲ្យបានល្អទើបប្រព័ន្ធរំលាយអាហារធ្វើការបានត្រឹមត្រូវ និងផ្តល់សុខភាព។ ជាអកុសល្យ មិនមែនមានមនុស្សច្រើនទេដែលដឹងអំពីសារៈសំខាន់នៃការច្រោះជាតិពុលចេញពីក្នុងពោះវៀន។
ជាតិពុលពីបរិដ្ឋាន និងអាហារ អាចកើនឡើងក្នុងពោះវៀនរួមទាំងពោះវៀនធំផងដែរ ដូច្នេះវាពិតជាងាយនាំឲ្យកើតជាបញ្ហារំលាយអាហារ និងមិនស្រួលក្នុងខ្លួនជាញឹកញាប់។ សំណាងដែរ វាពិតជាងាយស្រួលណាស់ក្នុងការលាងសម្អាតពោះវៀន បើសិនជាអ្នកអាចបញ្ចូលអាហារទាំងអស់ខាងក្រោមនេះក្នុងរបបអាហារប្រចាំថ្ងៃ៖
• ប្រូបាយអូទិក
• តែបៃតង
• ផ្លែប៉ោម និងទឹកខ្មេះផ្លែប៉ោម
• ទឹក
• ក្រូចឆ្មា
• បន្លែពណ៌បៃតង និងបៃតងចាស់
• ប្រទាលកន្ទុយក្រពើ
• ផ្លែប័រ៕
© រក្សាសិទ្ធិដោយ thmeythmey.com