កីឡាជាតិ
ជាតិ
ក្លិប​បាល់ទាត់​កម្ពុជា បង្ហាញ​ការសោកស្តាយ និង​រំលែក​ទុក្ខ​ចំពោះ​មរណភាព​លោក Maradona
26, Nov 2020 , 3:50 pm        
រូបភាព
លោក Maradona លើកពាន World Cup ឆ្នាំ១៩៨៦
លោក Maradona លើកពាន World Cup ឆ្នាំ១៩៨៦
​ក្លិប​បាល់ទាត់​មួយចំនួន​នៅ​កម្ពុជា​បាន​ផ្ញើ​សារ​បង្ហាញ​ការសោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់​វីរបុរស​បាល់ទាត់​របស់​អា​ហ្ស​ង់​ទីន Diego Maradona​។ វីរបុរស​ជួយ​ឲ្យ​អា​ហ្ស​ង់​ទីន​លើក​ពាន World Cup នៅ​ឆ្នាំ​១៩៨៦ រូបនេះ បានទទួល​មរណភាព​ក្នុង​វ័យ​៦០​ឆ្នាំ ដោយសារ​ជំងឺ​គាំងបេះដូង​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។
 
​មិនមែន​មានតែ​ក្លិប​បាល់ទាត់​ធំៗ​នៅ​តំបន់​អឺរ៉ុប អាហ្វ្រិក និង​អាស៊ី​នោះទេ ដែល​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់លោក Diego Maradona ក្លិប​បាល់ទាត់​នៅ​កម្ពុជា ក៏បាន​បង្ហាញ​អារម្មណ៍​សោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការបាត់បង់​វីរបុរស​បាល់ទាត់​របស់​អា​ហ្ស​ង់​ទីន​រូបនេះ​ផងដែរ​។ 
 
​គិត​ត្រឹម​ម៉ោ​២:៣០​នាទី​រសៀល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០០ នេះ​មាន​ក្លិប​ចំនួន​៦​ហើយ​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​។ ក្លិប​ទាំង​រួមមាន​បឹងកេត វិសាខា ភ្នំពេញ​ក្រោ​ន ណាហ្គា​វើ​ល អង្គ​រថា​យ​ហ្គឺ​រ និង​ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប​។ ទន្ទឹមនឹង​បង្ហាញ​អារម្មណ៍​សោកស្តាយ ក្លិប​ទាំងនេះ បាន​ឧទ្ទិស​កុសល​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់​អតីត​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន​រូបនេះ​សោយសុខ​ក្នុង​គតិ​ភព​។ 
 
​ក្លិប​បាល់ទាត់​បឹងកេត​, ភ្នំពេញ​ក្រោ​ន និង​អាស៊ី​អឺរ៉ុប​បាន​សរសេរ​សារ​រំលែក​ទុក្ខ​លើ​ហ្វេ​ស​ប៊ុ​ក​ដូចគ្នា​ថា​៖«​សូម​ចូលរួម​រំលែក​ទុក្ខ​ប្រកបដោយ​ក្តី​ក្រៀមក្រំ​បំផុត​ដល់​វីរបុរស​បាល់ទាត់​អា​ហ្ស​ង់​ទីន Diego Maradona សូម​វិញ្ញាណក្ខន្ធ​របស់លោក​បា​នប​ដិ​សន្ធិ​ក្នុង​សុខ​គតិ​ភព​»​។ 
 
​ចំណែក​ក្លិប​បាល់ទាត់​វិសាខា​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ថា​៖«​គ្រួសារ​ក្លិប​កីឡាបាល់ទាត់ វិសាខា ពិតជា​មានការ​សោកស្ដាយ និង​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ចំពោះ​មរណភាព​របស់​វីរបុរស​បាល់ទាត់​អា​ហ្ស​ង់​ទីន Diego Maradona កាលពី​រាត្រី​ថ្ងៃទី​២៥ ខែវិច្ឆិកា ក្នុង​វ័យ​៦០​ឆ្នាំ​ដោយសារ​ជំងឺ​បេះដូង  សូម​វិញ្ញាណក្ខន្ធ​របស់លោក​បាន​ទៅកាន់​សុខ​គតិ​ភព​កុំបី​ឃ្លៀងឃ្លៀត​ឡើយ​»​។ 
 
​ដោយឡែក ក្លិប​បាល់ទាត់​ណាហ្គា​វើ​ល​បាន​សរសេរ​សារ​រំលែក​ទុក្ខ​ដូច្នេះ​ថា​៖«​លា​ហើយ​វីរបុរស​បាល់ទាត់ Maradona សូម​វិញ្ញាណក្ខន្ធ​លោក​បាន​សេចក្តីសុខ​»​។ រីឯ​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ​បាន​សរសេរ​យ៉ាងខ្លី​ថា​៖«​សូម​ចូលរួម​រំលែក​ទុក្ខ​នៃ​មរណភាព​វីរបុរស​បាល់ទាត់​អា​ហ្ស​ង់​ទីន

Tag:
 បាល់ទាត់​
  Diego Maradona
© រក្សាសិទ្ធិដោយ thmeythmey.com