ជាតិ
ពីនេះ ពីនោះ
វចនានុក្រមតម្រូវឲ្យសរសេរថា «ហហ្មុក» ព្រោះ «អាម៉ុក» ជាសម្តីមិនគួរសម 09, Aug 2023 , 7:29 am
× កន្លងមកពលរដ្ឋនិយមហៅថា«អាម៉ុក» សម្រាប់សំដៅលើឈ្មោះម្ហូបដែលខ្ចប់ចំហុយ ធ្វើដោយត្រីស្រស់ផ្សំគ្រឿងដែលមានកាពិបុក និងខ្ទិះដូងជាដើម។
ការនិយមហៅថា«អាម៉ុក» នេះគឺខុសពីការសរសេរ«ហហ្មុក»។ ពលរដ្ឋគួរតែបែរមកហៅថា«ហហ្មុក»វិញទើបត្រូវ។ ឧទាហរណ៍៖ ហហ្មុកត្រីរ៉ស់, ហហ្មុកត្រីអណ្ដែងដាក់ស្លឹកញ។
វចនានុក្រមខ្មែរ ថែមទាំងណែនាំបន្ថែមថា គួរកុំច្រឡំហៅ អាម៉ុក ព្រោះជាសម្តីពុំគួរសោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com