ជាតិ
ពីនេះ ពីនោះ
«ប្រលង»និង«ប្រឡង» សរសេរបែបណាក៏ត្រូវដែរ
11, Aug 2023 , 7:29 am        
រូបភាព
កន្លងមកមានអ្នកខ្លះជជែកគ្នាថា គួរតែសរសេរថា«ប្រលង» ត្រឹមត្រូវជាង ហើយសរសេរថា«ប្រឡង»អ៊ីចេះវិញទើបត្រឹមត្រូវជាង។ 
 
វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ទោះជាសរសេរជា«ប្រលង» ឬ«ប្រឡង»ក៏សុទ្ធតែត្រឹមត្រូវដូចគ្នាទាំងអស់។ 
 
«ប្រលង» និង«ប្រឡង»មានថ្នាក់ពាក្យជាកិរិយាសព្ទ មានន័យថា ល្បងឲ្យឃើញកម្លាំង,ប្រណាំង,សាកគ្នា,ធៀបគ្នាមើល៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com