ជាតិ
សង្គមជាតិ
ខួប៦ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក 30, Nov 2022 , 9:00 am
រូបពីហ្វេសប៊ុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
× ភ្នំពេញ៖ ថ្ងៃនេះ ជាខួប៦ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី កាលពីថ្ងៃទី៣០ វិច្ឆិកា ២០១៦។
ចាប៉ីដងវែងត្រូវបានប្រជាជនខ្មែរស្គាល់ភាគច្រើន តាមរយៈការសម្ដែងទោល ឬការសម្ដែងដោយមានការច្រៀងឆ្លើយឆ្លងគ្នា។ ទោះជាយ៉ាងណា ឧបករណ៍ចាប៉ីដងវែង ត្រូវបានប្រើប្រាស់ក្នុងទម្រង់សិល្បៈចំនួន៤ ដូចជាក្នុងវង់ភ្លេងអារក្ស វង់ភ្លេងការបុរណ វង់ភ្លេងមហោរី និងក្នុងចម្រៀងចាប៉ីដងវែង។
កន្លងមកមានការបកស្រាយខ្លះៗជាសំណេរ តែពុំមានលក្ខណៈលម្អិត ជាហេតុនាំឱ្យអ្នកស្រាវជ្រាវ ពិបាកកំណត់ពីប្រភពពាក្យចាប៉ី និងដើមកំណើតចាប៉ីដងវែង។
នៅក្នុងឆ្នាំ២០២០នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសាកល្បងបង្កើតទម្រង់សិល្បៈចាប៉ីដងវែងថ្មីមួយទៀត គឺទម្រង់”ល្ខោនចាប៉ី”។ “ល្ខោនចាប៉ី” មិនខុសគ្នាប៉ុន្មានពីទម្រង់ចាប៉ីច្រៀងទោល ឬច្រៀងឆ្លើយឆ្លងឡើយ គ្រាន់តែថា ទម្រង់ថ្មីនេះ តម្រូវឱ្យសិល្បករចាប៉ី ច្រៀងរៀបរាប់ពីសាច់រឿងក្នុងល្ខោន ក្នុងពេលដែលល្ខោននោះ កំពុងតែសម្ដែងនៅលើឆាកផ្ទាល់តែម្ដង៕
Tag:
វប្បធម៌
សិល្បៈ
ចាប៉ីដងវែង
បេតិកភណ្ឌពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com