កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខ នូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជា បាននាំចូលនូវរថយន្ត SUV ប្រភេទថ្មីមួយទៀត នោះគឺ រថយន្ត Ford Territory 2021។ រថយន្តដ៏ថ្មីសន្លាងនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីបណ្តាប្រទេសជាច្រើន ក្នុងតំបន់អាស៊ី។
រថយន្ត Ford Territory ត្រូវបានបង្កើត និងឌីហ្សាញឡើង នៅក្នុងប្រទេសអូស្ត្រាលី ហើយត្រូវបានទទួលការតេស្តផ្នែកសុវត្ថិភាព សមត្ថភាព និងបច្ចេកវិទ្យាថ្មីៗ រហូតដល់ទៅជាង 2 ឆ្នាំឯណោះ ទម្រាំតែក្រុមហ៊ុន Ford សម្រេចចិត្តលក់រថយន្តដ៏ទំនើបមួយនេះ ក្នុងទីផ្សារ។
រថយន្ត Ford Territory 2021 នេះ ត្រូវបានបំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ដែលមានដូចជា៖
• ម៉ាស៊ីន Ecoboost 1.5L ជំនាន់ថ្មី ទំហំស៊ីឡាំង 4 ប្រភេទសាំង ដែលអាចផលិតនូវកម្លាំងសេះ បានរហូតដល់ទៅ 143PS និងកម្លាំងរមួលបានដល់ទៅ 225 N.M
• ប្រអប់លេខ 8វគ្គ អូតូជំនាន់ថ្មី ដែលអាចប្រើប្រាស់បាន ទាំងលេខអូតូ និងលេខដៃ (Continuously Variable Transmission with Sport Mode)
• កុងទ័រឌីជីថល 10 អ៊ីង ដែលអាចប្តូររូបរាងបាន 3 ជម្រើស (10-Inch Fully Digital Display with 3 Selectable Themes)
• អេក្រង់ផ្នែកកណ្តាល Touch Screen 10 អ៊ីងសម្រាប់គ្រប់គ្រង វិទ្យុ តន្ត្រី និងការកម្សាន្តផ្សេងៗ (10” Touch Screen)
• កាមេរ៉ាសុវត្ថិភាព 360 ដឺក្រេ អាចមើលបានជុំវិញរថយន្ត (High Definition 360 Degree Camera)
• សេនស័រជំនួយចូលចតមុខ ក្រោយចំនួន 12គ្រាប់ (12 Sensors)
• អាចភ្ជាប់ផ្ទាល់ជាមួយ Apple CarPlay, Android Auto និង Google Map
• ពោងសុវត្ថិភាពចំនួន 06 (6 Air Bags)
• បញ្ឆេះរថយន្ត ដោយពុំចាំបាច់ប្រើសោរ (Smart Key)
• ប្រព័ន្ធសាកថ្មឥតខ្សែ (Wireless Charging)
• ចង្កៀងមុខ ក្រោយជាប្រភេទLED (LED Headlamps)
• ចង្កៀងមុខបិទ/បើកដោយស្វ័យប្រវត្តិ ជាមួយនឹងមុខងារប្រព័ន្ធភ្លើងសុវត្ថិភាព (Auto On/Off Headlamps with Follow Me Home Feature)
• ដំបូលកញ្ចក់ធំ អាចបិទ/បើកបាន(Panoramic Moonroof)
• Speaker ចំនួន 8 (8 Speakers)
• ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Pre-Collision Assist with Autonomous Emergency Braking)
• ប្រព័ន្ធកំណត់ល្បឿន និងរក្សាគម្លាតសុវត្ថិភាព ដោយឈប់ និងទៅមុខ ដោយស្វ័យប្រវត្តិ (Adaptive Cruise Control with Stop-and-Go)
• ប្រព័ន្ធផ្តល់ដំណឹង នៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System)
• ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ ដែលអាចចូលចតបែបអក្សរ P និងបែបអក្សរ T (Enhanced Active Park Assist)
• ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងសងខាង រថយន្ត (Blind Spot Information System)
• ប្រព័ន្ធទប់លំនឹងរថយន្ត ពេលបើកបរលើផ្លូវកោង រអិលនិង បញ្ជៀសការក្រឡាប់ (Electronic Stability Control)
• ប្រព័ន្ធទប់រថយន្ត កុំឲ្យរអិលថយក្រោយ ពេលឡើងចំណោត (Hill Launch Assist)
• ប្រព័ន្ធវាស់សម្ពាធកង់ (Tire Pressure Monitoring System)
• ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិក (Electronic Parking Brake System)
• ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្តិ (Automatic Temperature Control)
កាន់តែពិសេស លោកអ្នកអាចទិញនូវរថយន្ត Ford Territory 2021 ជាមួយនឹងតម្លៃពិសេស ត្រឹមតែ $49,900 តែប៉ុណ្ណោះ។ ការផ្តល់ជូនពិសេសនេះ មានសុពលភាពមុនថ្ងៃសម្ពោធរថយន្តនេះជាផ្លូវការតែប៉ុណ្ណោះ។ ដូច្នេះសូមលោកអ្នក ប្រញាប់រួសរាន់ឡើង ព្រោះការផ្តល់ជូនមានកំណត់។ រថយន្ត Ford Territory 2021 ត្រូវបានដាក់តាំងបង្ហាញ នៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford ដែលមានដូចជា៖
• អគារតាំងបង្ហាញសាខាផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង 023 214 214
• អគារតាំងបង្ហាញសាខាទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង 023 890 880
• អគារតាំងបង្ហាញសាខាទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង 078 990 800 | 087 990 800
• អគារតាំងបង្ហាញសាខាខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង 063 766 661។
(អត្ថបទពាណិជ្ជកម្ម)