ជាតិ
វីដេអូ
ទទួល​អាហារ​ផ្អែម​ច្រើន និង​ភាពធាត់​ជ្រុល អាច​ឲ្យ​អ្នក​កើត​ជំងឺ​«​ទឹកនោមផ្អែម​ប្រភេទ​ទី​២»
02, Dec 2020 , 11:29 pm        
រូបភាព
​ភ្នំពេញ​៖ ទឹកនោមផ្អែម គឺជា​ប្រភេទ​ជំងឺ​រ៉ាំរ៉ៃ ដែល​ធ្វើឱ្យ​អ្នកជំងឺ​លើស​ជាតិ​ស្ករ​នៅក្នុង​ឈាម​។ ជំងឺ​ទឹកនោមផ្អែម មាន​៣​ប្រភេទ គឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ កើត​លើ​កុមារ​, ទឹកនោមផ្អែម​ប្រភេទ​ទី​២  ច្រើន​កើត​លើ​មនុស្ស​ទូទៅ និង​ទឹកនោមផ្អែម​ប្រភេទ​ទី​៣ កើត​លើ​ស្ត្រី​មាន​ផ្ទៃពោះ​។ នេះ​បើតាម​លោក​វេជ្ជបណ្ឌិត ស៊ុំ ស​ត្ថា ឯកទេស​ជំងឺ​ទឹកនោមផ្អែម និង​ជា​ភ​តរៈ​សមាជិក  American College of Endocrinology (FACE)​។ តាម​លោក​វេជ្ជបណ្ឌិត ស៊ុំ ស​ត្ថា បាន​បន្តថា ក្នុងចំណោម​ប្រភេទ​ទាំងបី​នេះ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ កើត​ច្រើនជាងគេ ហើយ​មូលហេតុ​នោះ គឺ​ដោយសារ​កត្តា​សែស្រឡាយ ការ​ទទួលទាន​ប្រភេទ​អាហារ​ផ្អែម​ច្រើន និង​ធាត់​លើស​ទម្ងន់​ជាដើម​។

​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង ទស្សនា​បទ​សម្ភាស រវាង​កញ្ញា អ៊ុត រស្មី  សារព័ត៌មាន​ថ្មីៗ និង​លោក​វេជ្ជបណ្ឌិត ស៊ុំ ស​ត្ថា ដូចតទៅ​៖ 
 

​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទឹកនោមផ្អែម និង​ក្រពេញ​អ​ម៉ូ​ន ស៊ុំ ស​ត្ថា បាន​អះអាងថា ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​នេះ នឹង​ធ្វើឱ្យ​អ្នកជំងឺ​ប៉ះពាល់​ដល់​សរីរាង្គ​សំខាន់ៗ​ជាច្រើន​។ លោក​វេជ្ជបណ្ឌិត បាន​ពន្យល់​ដូច្នេះ​ថា​៖«​កាលណា​ជាតិ​ស្ករ​នៅក្នុង​ឈាម​លើស​រយៈពេល​យូរ ហើយ​មិនបាន​ព្យាបាល​ត្រឹមត្រូវ ពេលនោះ​អ្នកជំងឺ​អាច​ប៉ះពាល់​ដល់​សរីរាង្គ​ខាងក្នុង​មួយចំនួន​ដូចជា សរសៃឈាម​ធំៗ ខួរក្បាល បេះដូង និង​សរសៃឈាម​ខាងក្រោម ដែល​បណ្ដាល​ឱ្យទៅជា​ដំបៅ​ជើង​។ មួយវិញទៀត​គឺ​ផល​លំបាក​លើ​សរសៃឈាម​តូចៗ មានដូចជា បាត​ភ្នែក ប្រព័ន្ធ​វិញ្ញាណ ស្ពឹក​ដៃជើង និង​តម្រង់​នោម​»៕ 
 

Tag:
 ទឹកនោមផ្អែម​
  សុខភាព​
 ​ស៊ុំ ស​ត្ថា
© រក្សាសិទ្ធិដោយ thmeythmey.com