ជាតិ
​គ្រួសារ​មួយ​នៅ​ស្រុក​ឆែប មាន​ជីវភាព​សមរម្យ​ដោយសារ​របរ​ចិញ្ចឹម​ជ្រូក​លក្ខណៈ​គ្រួសារ
05, Dec 2020 , 9:39 am        
រូបភាព
ដោយ:
​លោក ជា សុ​កឿ​ន កំពុង​ជោគជ័យ​នឹង​ការចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ កសិករ​រស់នៅក្នុង ភូមិ​ម្លូព្រៃ ឃុំ​ម្លូព្រៃ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ​វ័យ​៣០​ឆ្នាំ​រូបនេះ កំពុង​ចិញ្ចឹម​ជ្រូក​មេ ចំនួន​៦​ក្បាល និង​ជ្រូក​សាច់​ចំនួន​១០​ក្បាល ដោយ​ក្នុង​មួយឆ្នាំ លោក​អាច​ទទួលបាន​ប្រាក់ចំណេញ ប្រមាណ ២៥​លាន​រៀល​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ​។​
 
​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ ឲ្យ​ដឹង​ទៀតថា ក្នុង​មួយឆ្នាំ កសិករ សុ​កឿ​ន អាច​ចំណេញ​ប្រាក់​បាន​ប្រមាណ​២៥​លាន​រៀល ពី​ការចិញ្ចឹម​ជ្រូក​នេះ​។ ប្រភព​ដដែល​រៀបរាប់ថា ជ្រូក​មេ​១​ក្បាល អាច      ផ្តល់កំណើត​កូន ជា​មធ្យម​៣​ដង ក្នុង​មួយឆ្នាំ ហើយ​ម្តងៗ​អាច​បានកូន​ជ្រូក ៨ ក្បាល ជា​មធ្យម​។ ក្នុង​មួយឆ្នាំ កសិករ​រូបនេះ អាច​លក់​កូនជ្រូក​បាន​ប្រមាណ ៣៦​លាន​រៀល​។  ចំណែក​ជ្រូក​សាច់​វិញ កសិករ ជា សុ​កឿ​ន អាច​លក់បាន​ចំនួន ២​លើក​ក្នុង​ឆ្នាំ ដែល​ក្នុង​មួយ​លើកៗ អាចមាន​ចំណូល​ជាង ៨ លាន​រៀល​។ 


កសិដ្ឋានចិញ្ចឹមជ្រូករបស់លោក ជា សុកឿន 

​ដោយឡែក ការចំណាយ​ប្រចាំឆ្នាំ​លើក​ការចិញ្ចឹម​ជ្រូក​វិញ ត្រូវបាន​កសិករ សុ​កឿ​ន ឲ្យ​ដឹង​តាមរយៈ​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​ថា បាន​ចំណាយ​លើ​ថ្លៃ​ចំណី និង​ការថែទាំ​ប្រមាណ ២៥ លាន​រៀល​។ ដូច្នេះ​គិតថ្លៃ​ចំណាយ​រួច កសិករ​អាច​ទទួលបាន​ប្រាក់ចំណេញ​ប្រមាណ​២០​លាន​រៀល ក្នុង​មួយឆ្នាំៗ​៕
 


រូបភាពពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ


រូបភាពពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ 

Tag:
 ​កសិកម្ម​
 ​ចិញ្ចឹម​ជ្រូក
© រក្សាសិទ្ធិដោយ thmeythmey.com