ជាតិ
គ្រប់គ្នា​អាច​ចែករំលែក​…
10, Dec 2020 , 7:59 am        
រូបភាព
​ដោយ ប៉ាកកា​ខ្មៅ​


​កំណាព្យ បទ ពាក្យ​៧
-​កុំ​ចាំ​ដល់​មាន​ទើប​ហ៊ាន​ចែក​
​កុំ​ចាំ​ដល់​ស្អែក​រឿង​ធ្វើបាន​
​កុំ​ចាំ​ធ្វើ​ទាន​ដល់​ចាស់​ប្រាណ​
​កុំ​ចាំ​ឃើញ​បាន​ទើប​ចែ​កត​។​
 
-​កុំ​ចាំ​ធ្វើ​ធំ​ទើប​ហ៊ាន​បង់​
​កុំ​ចាំ​បួស​សង្ឃ​ទើប​ធ្វើ​ល្អ​
​កុំ​ចាំ​ឈឺ​ខ្លាំង​តាំង​ស្រុះ​ស្រ​
​កុំ​ចាំ​ធ្វើ​ល្អ​ចរ​និព្វាន​។​
 
-​កុំ​ចាំ​ទទួល​ភ្លេច​ផ្តល់​ឲ្យ​
​កុំ​ចាំ​ថ្ងៃក្រោយ​សល់​លុយ​លាន​
​ជួយ​គ្នា​គ្រា​គ្រោះ​ទោះ​ក្រ​មាន​
​ជួយ​តាម​ធនធាន ខ្មែរ​ជួយ​ខ្មែរ​!
 
 

© រក្សាសិទ្ធិដោយ thmeythmey.com