អត្ថបទពាណិជ្ជកម្ម
ចូលរួម​បរិច្ចាគ​ក្នុង​យុទ្ធនាការ «​យើង​រួមគ្នា​ដើម្បី​កម្ពុជា​» ជាមួយ​ធនាគារ ព្រី​នស៍​
10, Dec 2020 , 9:38 am        
រូបភាព
​ភ្នំពេញ​៖​ថ្ងៃទី​០9 ខែធ្នូ ឆ្នាំ​2020 - យុទ្ធនាការ «​យើង​រួមគ្នា​ដើម្បី​កម្ពុជា​» ត្រូវបាន​បង្កើតឡើង​ដោយ​ធនាគារ ព្រី​នស៍ ក្នុង​គោលបំណង​ប្រមូល​មូលនិធិ​ពី​សប្បុរសជន​នៅ​ទូទាំងប្រទេស ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ទិញ​វ៉ាក់សាំង​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​19 សម្រាប់​ការពារ​អាយុជីវិត​ប្រជាជន​កម្ពុជា​។ យុទ្ធនាការ​មួយ​ដ៏​មាន​សារៈសំខាន់​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់រ​បស់​ធនាគារ ព្រី​នស៍ ចំពោះ​អាយុជីវិត​ប្រជាជាតិ​ខ្មែរ ព្រមទាំង​បានបង្ហាញ​ពី​សាមគ្គីភាព​រវាង​ប្រជាជន​កម្ពុជា និង​ការជួយ​គ្នា​ក្នុង​គ្រាអាសន្ន ផងដែរ​។
 
​សប្បុរសជន​មកពី​គ្រប់​មជ្ឈដ្ឋាន អាចធ្វើ​ការបរិច្ចាគ​ក្នុង​យុទ្ធនាការ​នេះ តាមរយៈ​បណ្តាញ​ដូចខាងក្រោម​៖
•​ ​ផ្ទេរប្រាក់​ពី​គណនី​របស់​លោកអ្នក ទៅកាន់​គណនី​ខាងក្រោម ដោយ​ប្រើប្រាស់​Prince Bank App៖
​ឈ្មោះ​គណនី (​ប្រាក់រៀល​)៖ Cambodians For Cambodia (Vaccine)
​លេខ​គណនី (​ប្រាក់រៀល​)៖ 111777888
​ឈ្មោះ​គណនី (​ដុល្លារ​អាមេរិក​)៖ Cambodians For Cambodia (Vaccine)
​លេខ​គណនី (​ដុល្លារ​អាមេរិក​)៖ 666777888
•​ ​ផ្ទេរប្រាក់​តាមរយៈ​កាបូប​បាគង (Bakong Wallet)
•​ ​ផ្ទេរប្រាក់​តាមរយៈ​សេវា​ផ្ទេរ​មូលនិធិ​ភ្លាមៗ (Retail Pay)
 


​លោកអ្នក​អាចធ្វើ​ការបរិច្ចាគ​តាមរយៈ​បណ្តាញ​ខាងលើ​មួយណា​ក៏បាន ដោយ​រាល់​ការផ្ទេរ​ប្រាក់​ទាំងអស់​នឹង​មិនត្រូវ​បានគិត​ថ្លៃ​សេវា​ឡើយ​។ 
 
​សូម​រំលឹក​ផងដែរ​ថា អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ជា​ម្ចាស់ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ ព្រី​នស៍ ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​នៃ​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង​គ្រុប ក៏បាន​បរិច្ចាគ​ថវិកា​ចំនួន 3,000,000 (​បី​លាន​) ដុល្លារ​អាមេរិក ជូន​ដល់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ទិញ​វ៉ាក់សាំង​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​19 នេះ​ផងដែរ​៕
​រួមគ្នា យើង​នឹង​ឈ្នះ​លើ​ជម្ងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​!
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com