ជាតិ
លោក ឡុង ណា​រី ចំណាយពេល​ជាង​៣០​ឆ្នាំ​ព្យាបាល​ថ្ម និង​រូប​អប្សរា​នៅ​អង្គរវត្ត (​ភាគ​II)
15, Dec 2020 , 7:29 pm        
រូបភាព
​សៀមរាប​៖ ស្ថិតក្នុង​វ័យ​៥២​ឆ្នាំ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០២០​នេះ តែ​លោក ឡុង ណា​រី បាន​ចំណាយពេល​៣៣​ឆ្នាំ​រួចស្រេច​ទៅហើយ​ដើម្បី​ធ្វើ​កិច្ច​ការទាក់ទង​ទៅនឹង​ការព្យាបាល​ប្រាសាទ​នានា​នៅក្នុង​ខេត្តសៀមរាប ជាពិសេស នៅក្នុង​ឧទ្យាន​អង្គរ​។ ប្រាសាទអង្គរវត្ត មាន​រូប​អប្សរា​ជាង​១៨០០​រូប​។ លោក​គ្មាន​សញ្ញប​ត្រ​ជំនាញ​ព្យាបាល​ថ្ម​ប្រាសាទ​នៅ​សកល​វិទ្យាល័យ​ទេ​។ ចំណេះដឹង​ជំនាញ​ព្យាបាល​ថ្ម​ប្រាសាទ​របស់លោក ណា​រី ទទួលបាន​ពី​ការអនុវត្ត​ផ្ទាល់​ជាមួយ​ការងារ​នៅ​ការដ្ឋាន​នៅឯ​ប្រាសាទ​ជាមួយ​អ្នកជំនាញ​បរទេស​តែម្តង​។ តើ​លោក ឡុង ណា​រី ជា​អ្នក​អភិរក្ស​ថ្ម​? ជា​ពេទ្យ​ថ្ម​? ជា​វេជ្ជបណ្ឌិត​ថ្ម​? ជា​គ្រូពេទ្យ​ថ្ម​? ការអភិរក្ស​ថ្ម ជួសជុល​ថ្ម និង​ការព្យាបាល​ថ្ម គឺជា​ការងារ​ដែល​តម្រូវ​ឲ្យ​មានការ​អំណត់​ខ្លាំង​បំផុត​។ ចុះ​ហេតុអ្វី​បានជា​លោក ឡុង ណា​រី ដែលជា​អ្នកជំនាញ​ព្យាបាល​ថ្ម​ប្រាសាទ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​រូបនេះ ចាប់យក​អាជីព​នេះ​? សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (Thmeythmey.com) និង​លោក ឡុង ណា​រី ដូចតទៅ​៖

>

© រក្សាសិទ្ធិដោយ thmeythmey.com