មួយរយៈប្រមាណ៥ឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញ ត្រូវបានគេមើលឃើញថា មានវត្តមានអាគារខ្ពស់ជាច្រើន ដូចជាអាគារខុនដូ និងអគារពាណិជ្ជកម្ម កើនឡើងគួរឱ្យកត់សម្គាល់ ខណៈពេលដែលទម្លាប់នៃការរស់នៅរបស់ប្រជាជនខ្មែរ ចាប់ផ្តើមមានការផ្លាស់ប្តូរច្រើន មកចាប់អារម្មណ៍ជាមួយនឹងការរស់នៅតាមខុនដូវិញ។ ក្នុងនោះគម្រោងខុនដូមួយ ដែលមានលក្ខណៈពិសេសខុសពីគេ មិនថាលើស្ថាបត្យកម្ម សម្ភារតាំងលម្អ គុណភាពសំណង់ និងទីតាំងនោះគឺ ខុនដូប្រណិតស្កាយវីឡា។
ស្កាយវីឡា គឺជាគម្រោងខុនដូប្រភេទវីឡាលើវេហាដ៏ធំស្កឹមស្កៃ និងជាលំនៅឋានដ៏ត្រចះត្រចង់ ដែលរួមបញ្ចូលនូវទីធ្លាលំហែកាយដ៏ធំទូលាយ អមដោយ រុក្ខជាតិបៃតង និងផ្កាចម្រុះ ដែលបង្កើតបាននូវបរិយាកាសដ៏សុខដុមគួរជាទីមនោរម្យ។ ស្របពេលដែលទីក្រុងរីកលូតលាស់ទៅមុខ ប្រភេទគេហដ្ឋានមានទីធ្លាធំទូលាយស្ថិតនៅកណ្ដាលក្រុង ក៏មានតិចទៅៗ ដោយសារតែទំហំសាងសង់មានកម្រិត. ប៉ុន្តែបញ្ហានេះ មិនមាននៅក្នុងគម្រោងខុនដូស្កាយវីឡាឡើយ ព្រោះខុនដូនេះផ្តោតសំខាន់ទៅលើទីធ្លា ដោយផ្តល់ជូនទំហំធំធូលាយមិនធ្លាប់មាន នៅក្នុងគម្រោងខុនដូផ្សេងទៀតក្នុងរាជធានីភ្នំពេញ។ ស្កាយវីឡា រួមបញ្ចូលនូវអ្វីៗគ្រប់យ៉ាងដែលអ្នកប្រាថ្នាចង់បាន សម្រាប់បែបបទនៃការរស់នៅបែបអភិជន ស្ថិតនៅកណ្ដាលក្រុង ជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ ស្រស់ស្រាយ និងប្រកបដោយឯកជនភាព។
ស្កាយវីឡា មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសាធារណរដ្ឋប៉ូឡូញ ក្នុងខណ្ឌ៧មករា ខាងត្បូងពហុកីឡដ្ឋានជាតិអូឡាំពិក។ បច្ចុប្បន្ននេះ សាងសង់រួចរាល់បាន ៩៩% ដែលគ្រោងប្រគល់ជូន លោកអ្នកដែលជាម្ចាស់លំនៅដ្ឋានដ៏ប្រណិតនេះ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះហើយ។ ខុនដូដែលមានទីតាំងដ៏ល្អ របស់គម្រោងនេះ បង្កភាពងាយស្រួលក្នុងការធ្វើដំណើរ ទៅកាន់តំបន់បឹងកេងកង ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ក្នុងរាជធានីភ្នំពេញ។
នៅក្បែរគម្រោងនេះ សម្បូរទៅដោយអគារស្ថានទូត ធនាគារ ផ្សារទំនើប និងក្រុមហ៊ុន ពហុជាតិល្បីៗជាច្រើន ពិសេសគឺផ្សារទំនើបអូឡាំព្យាម៉ល ដែលស្ថិតនៅក្បែរគម្រោងនេះបំផុត។ ក្រៅពីនេះផ្សារទំនើបអ៊ីអនម៉ល ផ្សារទួលទំពូង និងផ្សារធំថ្មី ក៏ស្ថិតនៅមិនឆ្ងាយប៉ុន្មានដែរ ពីគម្រោងនេះ។
គម្រោងស្កាយវីឡា គឺជាគម្រោងបណ្ដាក់ទុនរួមគ្នា រវាងក្រុមហ៊ុន GreatView Investment Pte., Ltd. និង ក្រុមហ៊ុន MCC Land ដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី ហើយសុទ្ធសឹងតែជាក្រុមហ៊ុនល្បីឈ្មោះផ្នែកអភិវឌ្ឍន៍អចលនទ្រព្យ និងសំណង់។ អគារនេះ ត្រូវបានរចនាឡើង ដោយស្ថាបត្យករតៃវ៉ាន់ដ៏ល្បីឈ្មោះ លោក Chu-Yuan Lee ដែលធ្លាប់មានស្នាដៃយ៉ាងល្បីរន្ទឺ ក្នុងការរចនា អគារ Taipei 101 អគារ Kaohsiung 85 Sky Tower និង អគារ Chung Tai Chan Monastery។
លោកបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការរចនាអគារ ស្កាយវីឡា ឱ្យក្លាយជានិមិត្តរូបនៃជីវិតរស់នៅសម័យទំនើប នៅចំកណ្តាលរាជធានីភ្នំពេញ។ ផ្នត់គំនិតនៃការរចនាស្ថាបត្យកម្មពិសេសខុសប្លែកពីគេ រួមបញ្ចូលនឹងទេពកោសល្យ នៃគំនិតច្នៃប្រឌិតដ៏ប៉ិនប្រសប់របស់លោក C.Y. Lee បង្កើតបានជាខុនដូស្កាយវីឡា ដែលនាំមកនូវកម្រិតស្តង់ដាថ្មី នៃសិល្បៈស្ថាបត្យកម្ម លំនៅឋានដ៏ល្អដាច់គេ ដែលជាជម្រក ដ៏សុខដុមប្រកបដោយផាសុកភាព។
ការរចនាប្លង់ដ៏ឆ្លាតវៃរបស់ខុនដូ ស្កាយវីឡា មិនត្រឹមតែបង្កើននូវសោភ័ណភាពនៃ យូនីតៗនីមួយៗប៉ុណ្ណោះទេ វាថែមទាំងផ្ដល់ភាពបត់បែនខ្ពស់ សម្រាប់ម្ចាស់ខុនដូក្នុងការតុបតែងលម្អគេហឋានរបស់ខ្លួន ទៅតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។ វាលាយបញ្ចូលគ្នា នូវធម្មជាតិបៃតង និងសិល្បៈនៃការរចនាស្ថាបត្យកម្មសហសម័យ ដែលបង្ហាញចេញ តាមរយៈផ្នែកខាងក្រៅនៃអគារ ដែលហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតង និងបរិវេណលំហែដ៏ល្វឹងល្វើយ ដែលបង្កើត បានជាបរិយាកាសរស់នៅប្រកបដោយភាពស្រស់បំព្រង។
ស្កាយវីឡា នាំមកនូវពិភពនៃការរស់នៅដ៏ស្រស់បំព្រង អមដោយទេសភាពទីក្រុងដ៏ទាក់ទាញ គួរឱ្យចង់គយគន់។ នៅជាន់ទី៣៤ មានអាងហែលទឹកដ៏ត្រជាក់ ហ៊ុមព័ទ្ធដោយរុក្ខជាតិបៃតង ដែលជាទីតាំងដ៏សុខសាន្ត សម្រាប់សម្រាកលំហែកាយ និងរំសាយអារម្មណ៍នៅពេលនឿយហត់។ អ្វីដែលពិសេសបំផុតនោះ គឺក្លិបស្កាយបារនៅជាន់ដំបូល ដែលបម្រើសេវាកម្មលំដាប់ផ្កាយ៥ និងសម្បូរបែបរួមមាន ក្លិបហាត់ប្រាណ បន្ទប់សោណា និងស្ប៉ា ព្រមទាំងភោជនីយដ្ឋានស្តង់ដាអន្តរជាតិ។
បន្ថែមពីលើនេះទៀត គម្រោងនេះក៏មានសេវាបម្រើអាហារ និងទីតាំងអានសៀវភៅដ៏ស្ងប់ស្ងាត់ ដែលបង្កើនទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នករស់នៅ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ នៅជាន់ទី៣៥ មានកន្លែងអង្គុយលំហែកាយដ៏ធំទូលាយ បន្ទប់កម្សាន្ត បន្ទប់ទទួលទានអាហារពេលល្ងាចបែបឯកជន អាចរៀបចំកម្មវិធីសម្រាប់ការជួបជុំអាហារពេលល្ងាចយ៉ាងសាកសម សម្រាប់លោកអ្នកដែលចូលចិត្តអារម្មណ៍បែបឯកជន អាចក្លាយជាទីធ្លាអានសៀវភៅ។ លើសពីនោះទៀត មានភោជនីយដ្ឋានបែបបារាំង និងជប៉ុនផងដែរ។
ព័ត៌មានលម្អិតពីយូនីតនៅគម្រោងខុនដូស្កាយវីឡា
ស្កាយវីឡា មានខុនដូសរុបចំនួន ២៥៦យូនីត ចាប់ពីទំហំ ២៧២ ម៉ែត្រការ៉េ ដល់ ៥០៩ ម៉ែត្រការ៉េ ដែលអាចនិយាយបានថា ជាយូនីតខុនដូ ដែលមានទំហំធំបំផុត ក្នុងប្រទេសកម្ពុជា។ គម្រោងនេះផ្ដល់ជូនជម្រើសយូនីតចំនួន ៨ប្រភេទ សម្រាប់អតិថិជនជ្រើសរើស។ បន្ទប់ទទួលភ្ញៀវ ត្រូវបានរចនាឡើងយ៉ាងពិសេស ដោយរួមបញ្ចូលជញ្ជាំងកញ្ចក់នៅពីរ ជ្រុងផ្សេងគ្នា ដែលមិនត្រឹមតែផ្ដល់ជូនពន្លឺធម្មជាតិគ្រប់គ្រាន់ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវទស្សនីយភាពដ៏រស់រវើក នៃទីក្រុង អមដោយពិដានកម្ពស់ ៣.៦ ដល់ ៤.១ ម៉ែត្រ ដែលបង្កើតបាននូវបរិយាកាសរស់នៅ ប្រកបដោយផាសុកភាពបំផុត។
បន្ថែមលើបន្ទប់ទទួលភ្ញៀវដ៏ល្វឹងល្វើយ គ្រប់យូនីតនៃគម្រោង ស្កាយវីឡា រួមបញ្ចូលនូវរានហាល ដែលផ្សារភ្ជាប់ទៅនឹងបន្ទប់ទទួលភ្ញៀវ។ រានហាលមានទីធ្លាធំល្មម ដែលអាចរៀបចំទៅជាសួនផ្កាសម្រាប់រំសាយអារម្មណ៍ នៅពេលនឿយណាយ កន្លែងអាំងសាច់សម្រាប់រីករាយក្នុងក្រុមគ្រួសារ ឬ ជាទីតាំងសម្រាប់ផឹកតែនាព្រឹកព្រលឹម។
ក្រៅពីនេះ ដើម្បីផ្តល់ជូនភាពងាយស្រួលសុវត្ថិភាព និងបទពិសោធរស់នៅដ៏ប្រណីត ស្កាយវីឡា ផ្តល់ជូននូវការបម្រើសេវាប្រចាំថ្ងៃយ៉ាងពេញលេញ ដូចជាសេវារៀបចំមធ្យោបាយធ្វើដំណើរ សេវាបោសសម្អាត សេវាបោកអ៊ុត សេវាដើរទិញអីវ៉ាន់ សេវារៀបចំកម្មវិធី និងសេវាកម្មជាច្រើនទៀតតាមតម្រូវការជាក់ស្ដែងរបស់អ្នករស់នៅ។
បច្ចុប្បន្ននេះ យូនីតចំនួន ១៨២ក្នុងចំណោម ២៥៦ នៃស្កាយវីឡាមានម្ចាស់រួចហើយ ដែលស្មើនឹង ៧១.០៩%។ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ រហូតដល់ ៥% ពីគម្រោងស្កាយវីឡា ហើយចំពោះវិធីសាស្ត្រនៃការបង់ប្រាក់ មានជាច្រើនប្រភេទ។
សម្រាប់លោកអ្នក ដែលចាប់អារម្មណ៍លើគម្រោងខុនដូប្រណិត ស្កាយវីឡា សូមទំនាក់ទំនងមកក្រុមការងារយើងខ្ញុំឥឡូវនេះ ដើម្បីទទួលបានព័ត៌មានបន្ថែម និងការបញ្ជុះតម្លៃផ្សេងៗ។
(អត្ថបទពាណិជ្ជកម្ម)