ជាតិ
កល្យាណ មានន័យថា ល្អ រីឯ​កល្យាណី ជា​ស្ត្រី​មាន​លំអ ឬ​នាង​ល្អ​
16, Dec 2020 , 7:29 am        
រូបភាព
​តាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត «​កល្យាណ​» ជា​គុណសព្ទ ដែល​មានន័យថា ល្អ​, ដែលមាន​លំអ​។ រីឯ​នាមសព្ទ កល្យាណី មានន័យថា ស្ត្រី​មាន​លំអ​, នាង​ល្អ​។​
 
​កល្យាណកម្ម មានន័យថា អំពើ​ល្អ​, កុសលកម្ម ដែល​ផ្ទុយ​ពី​លាមកកម្ម​។  កល្យាណការី ជា​ជន​អ្នកធ្វើ​អំពើ​ល្អ​, អ្នកធ្វើការ​កុសល ។ ស្ត្រី​ជា កល្យាណការិនី ។ កល្យាណមិត្ត ជា មិត្ត​ល្អ​, មិត្ត​ត្រឹមត្រូវ​ដែល​បុគ្គល​គួរ​សេពគប់ គួរ​រាប់រក​យកជាគ្នា ដោយ​ផ្ទុយ​ពី​ពាក្យ បាបមិត្ត ។​
 
​កល្យាណី ជា​ស្ត្រី​មាន​លំអ​, នាង​ល្អ​។ ស្ត្រី​កល្យាណី​,  កែវ​កល្យាណី​, មាស​កល្យាណី ដោយ​ភាគច្រើន​ប្រើ​នៅក្នុង​ពាក្យកាព្យ​។  បញ្ចពិធកល្យាណី សំដៅលើ  ស្ត្រី​ដែលមាន​លម្អ​៥​យ៉ាង​គឺ លម្អ​សក់​, លម្អ​បបូរមាត់​, លម្អ​ធ្មេញ​, លម្អ​សម្បុរ​, លម្អ​វ័យ ។​
 
​អតិកល្យាណ ឬ អ​តី​កល្យាណី (​បើជា​ស្ត្រី​) មានន័យថា មាន​លម្អ​ក្រៃពេក​៕
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com