អត្ថបទពាណិជ្ជកម្ម
ធនាគារ ហត្ថា បរិច្ចាគថវិកា ២០០លានរៀល ជូនសម្ដេច ហ៊ុន សែន ទិញវ៉ាក់សាំងក្នុងដំណាក់កាលដំបូង 15, Dec 2020 , 4:39 pm
× ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០៖ ធនាគារ ហត្ថា បានចូលរួមបរិច្ចាគថវិកា ចំនួន ២០០លានរៀល ជូនសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ពលរដ្ឋកម្ពុជា នៅក្នុងដំណាក់កាលដំបូង។ ការចូលរួមបរិច្ចាគ របស់ធនាគារ ហត្ថា ធ្វើឡើងបន្ទាប់ពី សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមថវិកាបម្រុង សម្រាប់ទិញវ៉ាក់សាំង មកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស។ វ៉ាក់សាំងចំនួន ១លានដូសនេះ អាចចាក់ជូនប្រជាពលរដ្ឋចំនួន ៥០ម៉ឺននាក់។
ទាក់ទងនឹការទិញវ៉ាក់សាំងនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ក្នុងសារពិសេសតាមទូរទស្សន៍ជាតិ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះផងដែរថា កម្ពុជា នឹងទិញវ៉ាក់សាំង ដែលអង្គការសុខភាពពិភពលោកទទួលស្គាល់ប៉ុណ្ណោះ។ កម្ពុជាសុខចិត្តរង់ចាំ រហូតដល់មានវ៉ាក់សាំងដែលទទួលស្គាល់ជាផ្លូវការ។
គួរកត់សម្គាល់ថា កន្លងមក ធនាគារ ហត្ថា ក៏ធ្លាប់បរិច្ចាគជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះដែរ។ ធនាគារ ហត្ថា មានបទពិសោធន៍ជាង ២៦ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ដោយចាប់ផ្តើមដំបូងជាគម្រោងសន្តិសុខស្បៀង និងបានបន្តវិវឌ្ឍខ្លួនជាបន្តបន្ទាប់ចាប់ពីពេលនោះមក។
បច្ចុប្បន្ន ធនាគារ ហត្ថា មានដើមទុនចុះបញ្ជីនៅធនាគារជាតិ នៃ កម្ពុជា ចំនួន ១១៥ លានដុល្លារអាមេរិក មានការិយាល័យសាខាចំនួន ១៧៧ ជាមួយនឹងម៉ាស៊ីនអេធីអឹមចំនួន ១៣៧ ទូទាំងប្រទេស បាននិងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប ដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង និងត្រៀមដាក់ជូនឲ្យប្រើប្រាស់នូវសេវាថ្មីៗបន្ថែមទៀតក្រោយការក្លាយខ្លួនជាធនាគារពាណិជ្ជរបស់ខ្លួនផងដែរ។
បច្ចុប្បន្ន ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅប្រទេសថៃ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com