ចាប់ពីថ្ងៃនេះទៅ បណ្តាអាជីវកម្មបង្កើតថ្មីនៅទូទាំងតំបន់ អាចដាក់ពាក្យស្នើសុំ ដើម្បីទទួលយកឱកាសមួយកន្លែង ក្នុងចំណោមកន្លែងទាំងប្រាំមួយ ដែលផ្តល់ជូន ក្នុងកម្មវិធី Accelerator របស់ Visa
ភ្នំពេញថ្ងៃទី១៦ ខែធ្នូឆ្នាំ ២០២០ - Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា ទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេ នៅក្នុងពិភពលោក បាននិងកំពុងប្រកាសអំពី “កម្មវិធី accelerator” សម្រាប់អ្នកដែលទើបចាប់ផ្តើមអាជីវកម្ម នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានបំណងពង្រីកប្រតិបត្តិការរបស់ខ្លួន ចូលទៅក្នុងទីផ្សារថ្មី។ Visa នឹងជ្រើសរើសបណ្តារអ្នកបង្កើតធុរកិច្ចថ្មី ដ៏ចំណានរហូតដល់ទៅ ៦អាជីវកម្ម ដើម្បីចូលរួមជាមួយកម្មវិធី cohort ដំបូងគេ។ កម្មវិធី Visa Accelerator នឹងផ្តោតលើការបង្កើតឱកាសពាណិជ្ជកម្ម សម្រាប់បណ្តាធុរកិច្ចបង្កើតថ្មី ដើម្បីសហការជាមួយ Visa និងបណ្តាញធនាគារ ព្រមទាំងដៃគូជំនួញជាច្រើននៅក្នុងតំបន់។
កម្មវិធី Visa Accelerator ត្រូវបានរចនាឡើងសម្រាប់ប្រភេទអាជីវកម្ម ដែលបានបង្កើតឡើងជាមួយដំណោះស្រាយ ដែលទទួលបានជោគជ័យរួចទៅហើយ នៅក្នុងទីផ្សាររបស់ខ្លួន ប៉ុន្តែកំពុងតែសម្លឹងឆ្ពោះ ទៅរកដំណាក់កាលបន្ទាប់ នៃការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។ ក្នុងនាមជាក្រុមហ៊ុនពាណិជ្ជកម្មឈានមុខគេមួយ នៅក្នុងពិភពលោក Visa ឈរនៅក្នុងតួនាទីដ៏ពិសេសមួយ ក្នុងការជួយដល់ធុរកិច្ចបង្កើតថ្មី ធ្វើយ៉ាងណា ឲ្យពួកគេអាចឈានជើង ចូលទៅកាន់ភូមិសាស្ត្រថ្មី និងអាចចាប់យកក្រុមអតិថិជនថ្មីៗផងដែរ។
លោក Chris Clark ប្រធាននាយកប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖ “ នៅក្នុងដំណើរការងារប្រចាំថ្ងៃដែល Visa កំពុងធ្វើការជាមួយសហគមន៍ធុរកិច្ចបង្កើតថ្មី យើងបានសម្គាល់ឃើញជាញឹកញាប់ថា ក្រុមហ៊ុនទាំងនោះ តែងតែប្រឈមមុខជាមួយនឹងបញ្ហាជាច្រើន នៅពេលដែលពួកគាត់នាំយកអាជីវកម្ម ដែលជោគជ័យក្នុងតំបន់របស់គាត់ ឆ្លងចូលទៅក្នុងទីផ្សារថ្មីមួយទៀត។ តាមរយៈជំនាញជាសកល របស់ក្រុមហ៊ុន Visa យើងអាចជួយដល់ធុរកិច្ចបង្កើតថ្មី ដោយពាំនាំនូវផែនការពង្រីកអាជីវកម្មរបស់ពួកគេ ឆ្ពោះចេញទៅរកពិភពលោកពិតប្រាកដបាន”។
សេដ្ឋកិច្ចឌីជីថល អាជីវកម្មខ្នាតតូច ផ្តោតសំខាន់លើទិន្នន័យបើកចំហគ្រប់វិស័យ
សម្រាប់ធុរកិច្ចបង្កើតដែលចូលរួមក្នុងកម្មវិធី Visa Accelerator នៅអាស៊ីប៉ាស៊ីហ្វិក អ្នកចូលរួមត្រូវត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការលើឱកាសផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាមួយចំនួនឲ្យបានលឿនជាទីបំផុត។ Visa កំពុងស្វែងរកម្ចាស់ធុរកិច្ចរូបណា ដែលចង់ស្វែងរកដំណោះស្រាយលើផ្នែកដូចខាងក្រោម៖
បង្កើនលទ្ធភាពក្នុងការបញ្ជ្រាបសេដ្ឋកិច្ចឌីជីថល ដល់អ្នកប្រើប្រាស់ និងម្ចាស់អាជីវកម្ម ដែលមានភាពខ្វះចន្លោះ ឬពឹងផ្អែកតែលើសាច់ប្រាក់សុទ្ធ។
ជួយដល់អាជីវកម្មខ្នាតតូច នៅពេលពួកគេកំពុងតែស្វែងរកដំណោះស្រាយនៅក្នុងដំណាក់កាលនៃការផ្លាស់ប្តូរតម្រូវការផ្នែកបច្ចេកវិទ្យា និងផលប៉ះពាល់ដែលកំពុងកើតមាន អំឡុងពេលប្រឈមមុខនឹងជំងឺរាតត្បាត COVID-19 ។
ប្រើប្រាស់ បរិស្ថាននៃទិន្នន័យបើកចំហ ដែលកំពុងកើនឡើងនៅក្នុងតំបន់ ឲ្យអស់លទ្ធភាព ដើម្បីអភិវឌ្ឍបទពិសោធន៍ ក្នុងការប្រើប្រាស់ប្រព័ន្ធធនាគារ និងការបញ្ជាទិញទំនិញ។
បង្កើតវិធីថ្មីនៃការចំណាយប្រាក់ ដោយមិនពឹងផ្អែកលើកាតឥណទាន និងឥណពន្ធតាមបែបប្រពៃណី។
ថ្វីបើប្រទេសកម្ពុជា ជាទីកន្លែងមួយដែលសាច់ប្រាក់សុទ្ធ កំពុងតែបន្តមានឥទ្ធិពល និងចរាចរនាពេលបច្ចុប្បន្ន តែកម្មវិធី Visa Accelerator អាចមានឥទិ្ធពលផ្លាស់ប្តូរ សម្រាប់ធុរកិច្ចបង្កើតនៅទីនេះបាន ពីព្រោះតែទំនោរនៃការទូទាត់ តាមរយៈឌីជីថល នៅតែមានភាពទាក់ទាញខ្លាំង។ ផ្អែកលើការសិក្សាអំពីឥរិយាបថ ក្នុងការទូទាត់ប្រាក់របស់អតិថិជន របស់ Visa នៅក្នុងឆ្នាំ ២០២០ ប្រជាជនកម្ពុជាចំនួន ៤២ ភាគរយ រំពឹងថា ប្រទេសនឹងប្រើប្រាស់ការទូទាត់ ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅថ្ងៃអនាគត។ កម្មវិធី Visa Accelerator នឹងធានាថា អាជីវកម្មនៅកម្ពុជា នឹងត្រូវបានបំពាក់ដោយបច្ចេកវិទ្យាជឿនលឿនចុងក្រោយបំផុត លើការទូទាត់តាមរយៈឌីជីថល សម្រាប់ការប្រកួតប្រជែងនៅក្នុងទីផ្សារមួយនេះ។
លោក Chris បាននិយាយបន្ថែមទៀតថា៖ «មិនខ្វះឡើយនូវដំណោះស្រាយដ៏អស្ចារ្យ សម្រាប់សហគមន៍ធុរកិច្ចបង្កើតថ្មី នៅអាស៊ីប៉ាស៊ីហ្វិក។ អ្វីដែលសំខាន់បំផុតសម្រាប់ Visa គឺថាតើយើងអាចគាំទ្រនូវរាល់ដំណោះស្រាយទាំងនោះ ឲ្យឈានដល់ដំណាក់កាលមួយ ដែលពួកគេអាចធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយធនាគារនាំមុខ ក្រុមហ៊ុនលក់រាយ ឬ ក្រុមហ៊ុនបច្ចេកវិទ្យាណាមួយក្នុងតំបន់ ក្នុងរយៈពេលត្រឹមតែពីរ បីខែបានដោយរបៀបណា? ភាពខុសគ្នាដ៏ធំមួយសម្រាប់កម្មវិធី Visa Accelerator គឺយើងផ្តោតគោលដៅរបស់យើង ទៅលើធុរកិច្ចបង្កើតថ្មី មួយចំនួនតូច ដែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីនាំអាជីវកម្មរបស់ពួកគេ ទៅកាន់មួយកម្រិតទៀត»។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ « កម្មវិធី Visa Accelerator គឺជាឱកាសដ៏ល្អមួយដើ ម្បីធ្វើឱ្យអាជីវកម្ម ដែលសាកសមនឹងទទួលបាននូវការអភិវឌ្ឍ អាចពន្លឿនវឌ្ឍនភាពរបស់ខ្លួន ឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល។ ខណៈពេលដែលប្រទេសកម្ពុជា ជាកន្លែងដែលមានសក្តានុពល ប្រកបដោយភាពច្នៃប្រឌិត ប្រភេទអាជីវកម្មបង្កើតថ្មីមានច្រើន តែខ្វះនូវជំនាញបច្ចេកទេសចាំបាច់ ក្នុងការអភិវឌ្ឍន៍ខ្លួន។ តាមរយៈការផ្តល់ឱ្យពួកគេ នូវឱកាសដើម្បីចូលទៅក្នុងបណ្តាញអតិថិជន និងដៃគូពាណិជ្ជកម្ម របស់ Visa ក៏ដូចជាផ្តល់នូវការគាំទ្រដល់ពួកគេ តាមរយៈការផ្តល់នូវដំណោះស្រាយផ្សេងៗ កម្មវិធី Visa Accelerator អាចជួយដល់អ្នកធុរកិច្ចកម្ពុជា ដែលមានសមត្ថភាពលេចធ្លោ ឱ្យរីកចម្រើនហួសពីដែនសីមារបស់ខ្លួន»។
ការចូលរួមជាមួយកម្មវិធី
កម្មវិធី Visa Accelerator គឺជាផ្នែកថ្មីមួយនៃវេទិកា និងសកម្មភាព សម្រាប់សហគមន៍ធុរកិច្ចបង្កើតថ្មីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាមួយនឹងការយកចិត្តទុកដាក់របស់ខ្លួន ក្នុងការគាំទ្រដល់ការអភិវឌ្ឍជាលក្ខណៈអន្ដរជាតិ កម្មវិធី Visa Accelerator គឺកម្មវិធីមួយដ៏សមស្រប សម្រាប់ធុរកិច្ចបង្កើតថ្មី ស៊េរី A និងខ្ពស់ជាងនេះ ដែលមានការប្តេជ្ញាចិត្ត រយៈពេលវែងឆ្ងាយ ចំពោះការកើនឡើង ក៏ដូចជាប្រតិបត្តិការអាជីវកម្ម ដែលកំពុងមានស្រាប់ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមាន សុពលភាព និងដំណោះស្រាយដែលបានអះអាង។
(អត្ថបទពាណិជ្ជកម្ម)