COVID-19
អន្តរជាតិ
ប៉េ​រូ ជា​ប្រទេស​ទី​១៦​លើ​លោក​ដែលមាន​ករណី​ឆ្លង​កូ​វីដ​-១៩​លើសពី​១​លាន​
23, Dec 2020 , 7:29 pm        
រូបភាព
ដោយ: រួបរួម
​គិត​ត្រឹម​ថ្ងៃទី​២៣ ខែធ្នូ នេះ ប៉េ​រូ មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ លើស​១​លាន​ករណី ខណៈ​ទូទាំង​ពិភពលោក​មាន​ជាង​៧៨.៣៦​លាន​ករណី ក្នុងនោះ​ស្លាប់​ជាង​១.៧២​លាន​នាក់ និង​សះស្បើយ​ជាង​៥៥.១២​លាន​នាក់​។​
 
​ប៉េ​រូ ចូលរួម​ជាមួយ​ប្រទេស​១៥ ទៀត​ដែលមាន​អ្នក​ឆ្លង​ជាង​១​លាន​ករណី​។ សហរដ្ឋអាមេរិក មាន​ជាង​១៨.៦៨​លាន​ករណី និង​តាម​ពីក្រោយ​ដោយ​ឥណ្ឌា (​ជាង​១០​លាន​), ប្រេ​ស៊ី​ល (​ជាង​៧​លាន​) និង​រុស្ស៊ី (​ជិត​៣​លាន​)​។​
 
​ប្រទេស​ដែលមាន​ករណី​ឆ្លង​ក្នុង​រង្វង់​២​លាន​ករណី មានដូចជា​បារាំង ចក្រភព​អង់គ្លេស និង​តួ​ក​គី ខណៈ​អ៊ីតាលី និង​អេ​ស្ប៉ា​ញ ឡើង​ជិត​២​លាន​រៀងៗ​ខ្លួន​។ អាល្លឺម៉ង់ អា​ហ្ស​ង់​ទីន និង​កូ​ឡុំ​ប៊ី មាន​ជាង​១.៥​លាន ខណៈ​ជាង​១​លាន​ករណី មាននៅ​ម៉ិ​ក​ស៊ី​ក ប៉ូឡូញ អ៊ីរ៉ង់ និង​ប៉េ​រូ​។​
 
​អ៊ុយ​ក្រែ​ន និង​អាហ្វ្រិក​ខាងត្បូង មាន​ជាង​៩០​ម៉ឹ​ន​ករណី​រៀងៗ រីឯ​ហូ​ឡង់ មាន​ជាង​៧០​ម៉ឺន ឥណ្ឌូណេស៊ី សាធារណរដ្ឋ​ឆេ​ក និង​បែលហ្ស៊ិក មាន​ជាង​៦០​ម៉ឺន​។ ប្រទេស​ផ្សេងទៀត​ដែល​ករណី​ឆ្លង​ជាង​៥០​ម៉ឺន រួមមាន រូ​ម៉ា​នី ស៊ី​លី អ៊ីរ៉ាក់ កាណាដា និង​បង់​ក្លា​ដែ​ស​។ 
 
​ក្នុងចំណោម​អ្នកស្លាប់​ជាង​១.៧២​លាន​នាក់ សហរដ្ឋអាមេរិក មាន​ជាង​៣៣​ម៉ឺន​នាក់ ប្រេ​ស៊ី​ល​ជាង​១៨​ម៉ឺន​នាក់ ឥណ្ឌា​ជាង​១៤​ម៉ឺន​នាក់ និង​ម៉ិ​ក​ស៊ិ​ក​ជិត​១២​ម៉ឺន​នាក់​។ អ៊ីតាលី និង​ចក្រភព​អង់គ្លេស មាន​អ្នកស្លាប់​ជិត​ដល់​៧​ម៉ឺន​នាក់ ខណៈ​អ៊ីរ៉ង់ និង​រុស្ស៊ី មាន​ជាង​៥​ម៉ឺន​នាក់​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com