ពីនេះ ពីនោះ
សុខភាព
តើជំងឺខ្យល់ក្នុងស្រោមសួតគួរបញ្ជាក់រោគវិនិច្ឆ័យដូចម្តេចខ្លះ? 21, Jan 2021 , 6:59 am
× ជំងឺខ្យល់ក្នុងស្រោមសួតមានន័យថា មានវត្តមានខ្យល់ ឬឧស្ម័នយ៉ាងច្រើនដកនៅចន្លោះសួត និងជញ្ជាំងទ្រូង។ ជំងឺនេះកើតឡើងដោយសារតែមានប្រហោងណាមួយកើតមានក្នុងសួត ដែលអនុញ្ញាតិអោយខ្យល់ចូលទៅក្នុងស្រោមសួតបាន ព្រមទាំងបណ្តាលអោយសួតនោះក្រពិតតិចតួច ឬទាំងស្រុងតែម្តង។ អ្នកដែលមានជំងឺស្ទះសួតរ៉ាំរ៉ៃ (Chronic Obstructive Pulmonary Disease, COPD) តែងប្រឈមមុខខ្ពស់នឹងជំងឺខ្យល់ក្នុងស្រោមសួត ព្រោះតែរចនាសម្ព័ន្ធរបស់សួតចុះខ្សោយ និងងាយនឹងកើតមានប្រយោងក្នុងសួតដោយខ្លួនឯងណាស់។
គ្រូពេទញយនឹងសួរអំពីរោគសញ្ញា និងប្រវត្តិជំងឺ ព្រមទាំងពិនិត្យទៅលើរាងកាយដើម្បីកំណត់រោគវិនិច្ឆ័យជំងឺ។ គាត់ប្រហែលជាសម្គាល់ថា ទ្រូងដែលមានបញ្ហាអាចនឹងបាត់បង់ ឬថយចុះសម្លេងដង្ហើមក្នុងពេលប្រើស្តេតូស្កុបស្តាប់។ ដើម្បីកំណត់រោគវិនិច្ឆ័យជំងឺខ្យល់ក្នុងស្រោមសួតអោយកាន់តែច្បាស់ តេស្តមួយចំនួនផ្សេងៗទៀតប្រហែលជាត្រូវធ្វើបន្ថែមទៀតដូចជា៖
ថតកាំរស្មីអ៊ិចលើទ្រូង៖ តេស្តមួយនេះប្រហែលជាអាចកំណត់ស្ថានភាពជំងឺបានបើសិនជាមានខ្យល់នៅខាងក្រៅសួត។
ថត CT-scan៖ ជាជម្រើសបន្ថែសម្រាប់អ្នកជំងឺមិនអាចធ្វើចលនាបាន ហើយភាគច្រើនគឺអ្នកជំងឺមានបញ្ហាបាក់បែកឆ្អឹងតែម្តង។
ចាប់ EKG៖ តេស្តនេះសម្រាប់ពិនិត្យទៅលើសកម្មភាពអេឡិចត្រុងក្នុងបេះដូង។
វាស់កម្រិតអុកស៊ីសែនក្នុងឈាម៖ វាគឺជាតេស្តមួយប្រភេទដែលមិនមានការឈឺចាប់អ្វីឡើយតែអាចដឹងអំពីស្ថានភាពអុកស៊ីសែនក្នុងឈាម៕
© រក្សាសិទ្ធិដោយ thmeythmey.com