ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ចង់ឱ្យ​របួស​ឆាប់​ជាសះស្បើយ គួរ​ធ្វើ​បែបណា​?
04, Jan 2021 , 6:59 pm        
រូបភាព
​ក្រៅពី​ប្រើ​ទឹក​អាល់កុល ឬ​ថ្នាំ​សម្លាប់​មេរោគ​ដើម្បី​លាប​របួស ហើយ​ទុកចោល​ឱ្យ​វា​ជា​ខ្លួនឯង​នោះ ថា​តើ​ធ្វើយ៉ាងណា​ទើប​អាចជួយ​ឱ្យ​របួស​ឆាប់​ជាសះស្បើយ​? ​កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​មួយចំនួន​ដែល​ជួយ​ព​ន្លឿ​ន​ភាពជា​សះស្បើយ​នៃ​របួស ៖
 
១. ស្អំ​កម្ដៅ​
 
​ការ​ស្អំ​កម្ដៅ​លើ​របួស​អាចជួយ​ព​ន្លឿ​ន​ភាពជា​សះស្បើយ​បាន​គួរឱ្យកត់សម្គាល់​។ នេះ​ក៏​ព្រោះតែ​សីតុណ្ហភាព​ក្ដៅ​ឧណ្ហៗ​អាចជួយ​ជម្រុញ​លំ​ហូរឈាម​កាន់តែច្រើន​ទៅមុខ​របួស​ព​ន្លឿ​ន​ការជួសជុល​ឡើងវិញ​នូវ​កោសិកា​ស្បែក​ដែល​ខូចខាត​។ អ្នក​អាច​ទុក​ឧបករណ៍​ស្អំ​កម្ដៅ​លើ​តំបន់​ស្បែក​ដែល​រងរបួស​សម្រាប់រ​យៈ​ពេល​ប្រហែល​ពី ១៥ ទៅ ៣០ នាទី​។ ទោះជា​យ៉ាងណា​ត្រូវ​លាង​សម្អាត​មុខរបួស​ឱ្យ​ស្អាត​ជាមុនសិន​។​
 
២. ប្រទាល​កន្ទុយក្រពើ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ប្រើប្រាស់​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស​ស្រ​ស់លាប​លើ​ស្បែក​ដែល​ខូចខាត ឬ​របួស​។ វិធី​នេះ​មិន​ត្រឹមតែ​ជួយ​បំបាត់​ការឈឺចាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ព​ន្លឿ​នភា​ព​ជះ​សះស្បើយ​ផងដែរ​។​
 
៣. ទទួលទាន​អាហារ​ឱ្យបាន​ត្រឹមត្រូវ​
 
​គន្លឹះ​ដ៏​ងាយ​បំផុត​មួយទៀត​ដើម្បី​ជួយ​រាងកាយ​បង្កើន​សម្ថ​ភាព​ព​ន្លឿ​ន​ភាពជា​សះស្បើយ​នៃ​របួស​នោះ គឺ​ការជ្រើសរើស​អាហារ​សម្រាប់​ទទួលទាន​ឱ្យបាន​ត្រឹមត្រូវ​។ ចូរ​បង្កើន​ការទទួល​ទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន និង​ជាតិ​រ៉ែ​ដូចជា​បន្លែ​បៃតង សាច់ ផ្លែក្រូច និង​បន្លែ​ពណ៌​លឿង ព្រមទាំង​ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ជាដើម​។​
 
៤. តែ​ផ្កា Chamomile
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ផ្សើម​កញ្ចប់​តែ​ផ្កា Chamomile រួច​លាប​លើ​របួស​ជាការ​ស្រេច​។ វិធី​នេះ​ក៏​ជួយ​កម្ចាត់​មេរោគ​បាក់តេរី ព្រមទាំង​បន្ថយ​អាកា​រៈ​ហើម​និង​ឈឺចាប់​នៃ​មុខរបួស​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com