ពីនេះ ពីនោះ
សុខភាព
ផ្លែទៀប​បារាំង អាច​សម្លាប់​មហារីក​បាន ១២​ប្រភេទ​ខុសៗ​គ្នា​
06, Jan 2021 , 6:59 pm        
រូបភាព
​តើ​អ្នកមាន​ដឹង​ទេ​ថា សារធាតុ​ចម្រាញ​ចេញពី​ផ្លែទៀប​បារាំង​អាច​ការពារ​មិន​ឲ្យ​កោសិកា​មហារីក​ចំនួន ១២​ប្រភេទ​ខុសៗ​គ្នា កើតមាន​ដែរ​ទេ​?
 
​តាម​ការសិក្សា​បាន​ឲ្យ​ដឹងថា ផ្លែឈើ​មួយ​នេះ​មាន​លក្ខណៈ និង​គុណសម្បត្តិ​ជាច្រើន​នៅពេល​ប្រើប្រាស់​វា​ដើម្បី​ប្រឆាំងនឹង​ជំងឺមហារីក​មាត់ស្បូន ពោះវៀនធំ ក្រពេញ​ប្រូ​ស្តា​ត សួត កូនកណ្តុរ ក្រពេញ​អូ​វ៉ែ សុដន់ ថ្លើម និង​លំពែង​។​
 
​តាម​ការសិក្សា​ក្នុង​មន្ទីរពិសោធន៍​ក៏បាន​អះអាង​ដែរ​ថា ផ្លែទៀប​បារាំង មាន​ប្រសិទ្ធភាព​សម្លាប់​កោសិកា​មហារីក​ពោះវៀនធំ​ខ្លាង​ជាង​ថ្នាំ Adriamycin ដែល​ប្រើ​សម្រាប់​ព្យាបាល​ជំងឺមហារីក រហូតដល់ ១០០០០​ដង​ឯណោះ​។​
 
​ការសិក្សា​ផ្សេង​មួយទៀត​បាន​រកឃើញថា សារធាតុ​ដែល​ចម្រាញ​ចេញពី​ផ្លែទៀប​បារាំង​អាច​បន្ថយល្បឿន​នៃ​ការលូតលាស់​កោសិកា​មហារីក​សុដន់​បាន​បាន​។​
 
​មានការ​សិក្សា​ច្រើន​ទៀត​ដែល​និយាយ​អំពី​ផ្លែទៀប​បារាំង​នេះ ព្រមទាំង​ឥទ្ធិពល​របស់​វា​ក្នុងការ​ប្រឆាំងនឹង​ជំងឺមហារីក​ជាច្រើន​ប្រភេទ​ខុសៗ​គ្នា​។ នេះ​ដោយសារតែ​វា​ផ្ទុក​ទៅដោយ​ភ្នាក់ងារ​ប្រឆាំងនឹង​ជំងឺមហារីក​ដ៏​ខ្លាំងក្លា​ជាច្រើន​ដែលមាន​ឈ្មោះថា Acetogenins ដែលជា​សារធាតុ​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​វាយប្រហារ​លើ​មហារីក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com