ពីនេះ ពីនោះ
សុខភាព
តើ​អ្នក​អាច​ព្យាបាល​ការឈឺ​ក្បាល “​ស្ត្រេ​ស​” យ៉ាងដូចម្តេច​?​ហើយ​នៅពេលណា​អ្នក​គួរ​ជួប​គ្រូពេទ្យ​?
08, Jan 2021 , 6:59 am        
រូបភាព
​វេជ្ជបណ្ឌិត​មួយរូប មានប្រសាសន៍ថា អាស្រ័យ​លើ​ភាព​ធ្ងន់ធ្ងរ និង​រយៈពេល​នៃ​ការឈឺ​ក្បាល​ស្ត្រេ​ស វា​អាច​បាត់​ទៅវិញ​ដោយ​ខ្លួនឯង ដោយ​គ្រាន់តែ​សម្រាក ពី​សកម្មភាព​ណា ដែល​ធ្វើឱ្យ​អ្នកមាន​ភាព​តានតឹង​។ ការ​ដេក​គិត​សមាធិ ឬ​ធ្វើ​យោ​គៈ​ស្រាលៗ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​។​
 
​ទោះជា​យ៉ាងណា​ប្រសិនបើ​ការឈឺចាប់​ពិតជា​ធុញទ្រាន់ ការឈឺ​ក្បាល​ស្ត្រេ​សភាគ​ច្រើន​អាច​ត្រូវបាន​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ដូចជា អ៊ី​ប៊ុ​យ​ប្រូ​ហ្វេ​ន ឬ​ថ្នាំ naproxen ប៉ុន្តែ​សូម​ប្រយ័ត្ន​ចំពោះ​ការប្រើ​ថ្នាំ​ញឹកញាប់​ពេក​។ ប្រសិនបើ​អ្នករក​ឃើញថា​អ្នក​លេបថ្នាំ​ច្រើនជាង​មួយដង​ក្នុង​មួយ​សប្តាហ៍​ទៀងទាត់​នោះ​គឺជា​សញ្ញា​មួយ​ដែល​បង្ហាញថា​អ្នក​ចាប់ផ្តើម​ឈឺក្បាល​ញឹកញាប់​ហើយ​អ្នក​គួរតែ​និយាយ​ជាមួយ​គ្រូពេទ្យ​អំពី​អ្វីដែល​បណ្តាលអោយ​អ្នក​ឈឺក្បាល​” ។​
 
​វេជ្ជបណ្ឌិត ក៏បាន​ផ្តល់យោបល់​ផងដែរ​ថា ប្រសិនបើ​ការឈឺ​ក្បាល​មិនមែនជា​បទដ្ឋាន​សម្រាប់​អ្នក​ទេ ជាពិសេស​ប្រសិនបើ​អ្នកមាន​អាយុ​លើសពី ៥០ ឆ្នាំ អ្នក​គួរតែ​ពិចារណា​និយាយ​ទៅកាន់​អ្នកឯកទេស​ខាង​រោគ​សរសៃប្រសាទ ឬ​អ្នកឯកទេស​ខាង​ការឈឺ​ក្បាល ពីព្រោះ​នេះ​អាចជា​សញ្ញា​បង្ហាញថា​មាន​អ្វី​ផ្សេងទៀត ដែល​ធ្ងន់ធ្ងរ​កំពុង​កើតឡើង​។ សញ្ញា​ព្រមាន​ផ្សេងទៀត ដែល​ត្រូវ​យកចិត្តទុកដាក់​រួម​មាន​៖ “​ការឈឺ​ក្បាល​ដែល​កាន់តែ​ធ្ងន់ធ្ងរ ឬ​ញឹកញាប់​ជាង​នេះ ទៅតាម​ពេលវេលា​អមដោយ​ស្ថានភាព​ខាង​សរសៃប្រសាទ​ដូចជា​ការមើលឃើញ​អ្វីៗ​បែក​ពីរៗ ស្ពឹក​ឈឺភ្នែក ខ្វិន ភ្នែក​មើលលែងឃើញ ឬ អមដោយ​គ្រុនក្តៅ​។​
 
​ប្រសិនបើ​ស្ត្រេ​ស​រំខាន​ដល់​ការ​គេង និង​អារម្មណ៍​របស់​អ្នក​សូម​រក​ជំនួយ​ដើម្បី​រៀន​ដោះស្រាយ​វា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com