កីឡាអន្តរជាតិ
អន្តរជាតិ
Atletico Madrid បន្តឈរកំពូលតារាង La Liga ក្រោយឈ្នះ Sevilla 13, Jan 2021 , 12:29 pm
កីឡាករSaul Niguez របស់ Atletico Madrid ។ រូបថត Goal
×
ដោយ៖ជា យូគៀង
ក្លិបបាល់ទាត់ Atletico Madrid បន្តនាំមុខលើកំពូលតារាងក្របខណ្ឌអេស្ប៉ាញ La Liga ក្រោយបានយកឈ្នះក្រុមភ្ញៀវ Sevilla ក្នុងលទ្ធផល ២-០ នាការប្រកួតយប់ថ្ងៃទី១២ ខែមករា។ ពីរគ្រាប់ដំបូងរបស់ AT Madrid រកបានដោយកីឡាករ Angel Correa និងខ្សែបម្រើ Saul Niguez ។
ក្លិប Atletico Madrid បន្តយកបាន៣ពិន្ទុពីការប្រកួតទល់ Sevilla ដើម្បីឈរលើកំពូលតារាងក្របខណ្ឌ La Liga ដែលនាំមុខក្លិប Real Madrid ៤ពិន្ទុ។ AT Madrid រកបាន៤១ពិន្ទុពីការប្រកួត ១៦លើក ឯ Real Madrid មាន៣៧ពិន្ទុ និង FC Barcelona មានត្រឹមតែ៣៤ពិន្ទុ។
ក្នុងជ័យជម្នះ២ទល់០ នៅកីឡដ្ឋាន Wanda Metropolitano កីឡាករ Angel Correa ស៊ុតបញ្ចូលទីគ្រាប់ទីមួយឲ្យ AT Madrid នៅនាទី១៧ ហើយដល់នាទី៧៦វគ្គទីពីរ ខ្សែបម្រើ Saul Niguez រកបានគ្រាប់ទីពីរឲ្យម្ចាស់ផ្ទះ។
កីឡាករសញ្ជាតិអង់គ្លេស Kieran Trippier ក៏បង្ហាញខ្លួនឲ្យក្លិបអេស្ប៉ាញនេះវិញដែរ ក្រោយរងបម្រាម១០សប្ដាហ៍ទាក់ទងការភ្នាល់កាលពីមុនបុណ្យណូអែល។ ខណៈការស៊ើបអង្កេតកំពុងធ្វើនៅឡើយ រូបគេអាចបង្ហាញវត្តមានឡើងវិញ ក្រោយបម្រាមនេះត្រូវបានព្យួរដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ។
ចំណែកការប្រកួតមួយទៀត ក្រុម Granada បានយកឈ្នះក្រុម Osasuna ដោយលទ្ធផល ២-០ ដែរ។ នេះជាការប្រកួតសប្តាហ៍ទី ១៨ របស់ក្រុមទាំងពីរ។ បីពិន្ទុនេះជួយឲ្យ Granada ឈរលេខ៧ មាន២៧ពិន្ទុ។ Osasuna ស្ថិតនៅលំដាប់ទី១៩ នៃក្របខណ្ឌ La Liga មានត្រឹមតែ១៥ពិន្ទុប៉ុណ្ណោះ។ ក្រុមបាតតារាង គឺ Huesca ដែលមាន១២ពិន្ទុពីការប្រកួត១៨លើក៕
Tag:
Atletico Madrid
Sevilla
© រក្សាសិទ្ធិដោយ thmeythmey.com