ពីនេះ ពីនោះ
សុខភាព
ចង់បង្ការគ្រួសក្នុងតម្រងនោម គួរតែដឹងអំពីអាហារនាំឲ្យកើតគ្រួសនេះសិន 14, Jan 2021 , 8:59 pm
× សុខភាពតម្រងនោមមានសារៈសំខាន់ណាស់ក្នុងការជម្រុញដល់ការច្រោះជាតិពុលប្រកបដោយប្រសិទ្ធភាព។ យ៉ាងណាមិញ មានអាហារជាច្រើនដែលអាចបណ្តាលឲ្យកើតគ្រួសក្នុងតម្រងនោម ព្រមទាំងមិនអាចធ្វើឲ្យសរីរាង្គនេះធ្វើការបានកាន់តែល្អដែរ។ ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអ្នកគួរតែចៀសវាងបើសិនជាចង់បង្ការគ្រួសក្នុងតម្រងនោម៖
អាហារសម្បូរជាតិ Purine ដែលមានក្នុងប្រូតេអ៊ីនសត្វ ជាពិសេសសាច់សត្វតែម្តង
ភេសជ្ជៈមានជាតិកាហ្វេអ៊ីនដូចជា កាហ្វេ កូកាកូឡា និងតែ
ផលិតផលធ្វើពីទឹកដោះគោ
អាហារដែលមានជាតិផ្អែម ឬស្ករសិប្បនិមិត្តច្រើន
ការញ៉ាំអាហារប្រៃច្រើនក៏អាចនាំឲ្យកើតគ្រួសក្នុងតម្រងនោមបានដែរ
ញ៉ាំថ្នាំបំប៉នជាតិកាលស្យូមច្រើនពេក
អាហារផ្សេងៗដែលគេរកឃើញថាជំរុញការកើតគ្រួសក្នុងតម្រងនោមមានដូចជា ផ្លែបឺរី សូកូឡា ផ្លែអាលម៉ុន សណ្តែកដី គ្រាប់ស្វាយចន្ទី ផលិតផលធ្វើពីសណ្តែកសៀង៕
© រក្សាសិទ្ធិដោយ thmeythmey.com