អត្ថបទពាណិជ្ជកម្ម
ជីប ម៉ុង លែ​ន បើក​លក់​គម្រោង ផាក លែ​ន ៦A ដ៏​អស្ចារ្យ​ជា​ផ្លូវការ និង​បញ្ចុះតម្លៃ​រហូតដល់ ៨​ភាគរយ​
22, Jan 2021 , 4:07 pm        
រូបភាព
​ភ្នំពេញ​៖ ជីប ម៉ុង លែ​ន បានប្រកាស​បើក​លក់​គម្រោង ផាក លែ​ន ៦A ដ៏​ធំ​របស់ខ្លួន​នៅ​តំបន់​ជ្រោយចង្វា​ជា​ផ្លូវការ ចាប់ពី​ថ្ងៃទី​២២ នេះ ដល់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១ ជាមួយ​ការបញ្ចុះ​តម្លៃ​ដ៏​អស្ចារ្យ​ជូន​អតិថិជន រហូតដល់ ៨​ភាគរយ មិនចាំបាច់​មាន​ប្រាក់​កក់ និង​មិន​គិតការ​ប្រាក់​រហូតដល់ ១៨​ខែ​។

​ផាក លែ​ន ៦A គឺជា​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ដ៏​ប្រណិត ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​រហូតដល់ ១២០​ហិកតា ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A និង​អមដោយ​ទន្លេធំៗ​ចំនួន​ពីរ គឺ​ទន្លេសាប និង​ទន្លេមេគង្គ ដែល​ធ្វើអោយ​ទីនេះ​ត្រជាក់​ស្រស់ស្រាយ​គ្រប់​រដូវ​កាល​។​







 
​លោក​ឧកញ៉ា លាង ហួង (​ហេន​រី​) អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង លែ​ន បាន​មានប្រសាសន៍ថា​៖ «​គម្រោង​ផាក លែ​ន ៦A ត្រូវបាន​អភិវឌ្ឍ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ និង​យុទ្ធសាស្ត្រ​ច្បាស់លាស់ ដោយមាន​គោលដៅ​មួយ​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​តំបន់​ជ្រោយចង្វា​នេះ ឲ្យ​ក្លាយជា​តំបន់​រស់នៅ​ប្រកបដោយ​ភាព​ស៊ី​វិ​ល័យ ថ្លៃថ្នូរ ផាសុកភាព និង​មាន​អ្វីៗ​គ្រប់បែបយ៉ាង​។  
 
​លោក​ឧកញ៉ា លាង ហួង (​ហេន​រី​) បញ្ជាក់ថា​៖ «​គម្រោង ផាក លែ​ន ៦A នឹងមាន​វត្តមាន​មជ្ឈមណ្ឌល ផ្សារ​ទំនើប​ដ៏​ធំ មជ្ឈមណ្ឌល​កីឡា​ដែលមាន​ផ្ទៃ​ប្រើប្រាស់​រហូតដល់ ១០០០០​ម៉ែត្រការ៉េ សួនឧទ្យាន​6A លាតសន្ធឹង​ស្ទើរ​ពាសពេញ​គម្រោង មុខងារ​ពិសេស​ជាងគេ ផ្ទៃ​សួន​កាន់តែ​ធំ​ព្រមទាំង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ពេញលេញ​ធំ​ទូលាយ​»​។ គម្រោង ផាក លែ​ន ៦A របស់ ជីប ម៉ុង លែ​ន ផ្តល់ជូន​ម៉ូត​ផ្ទះ រហូតដល់ ១០​ប្រភេទ ដែល​ផ្ទះ​នីមួយៗ​ត្រូវបាន​រចនា​យ៉ាង​ល្អឥតខ្ចោះ និង​អាចបំពេញ​គ្រប់​តម្រូវ ការ​របស់​អតិថិជន​។ 
 
​អតិ​ថ​ជន​ដែល​ចាប់អារម្មណ៍​គម្រោង ផាក លែ​ន ៦A  សូម​អញ្ជើញ​មកកាន់​កម្មវិធី​បើក​លក់​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​២២ នេះ ដល់​២៦ មករា ២០២១ នៅ​គម្រោង ផាក លែ​ន ៦A ផ្ទាល់ ដែលមាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A មាន​ចំងាយ​ត្រឹមតែ ១០​នាទី​ពី​ស្ពាន​ជ្រោយចង្វា​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មកកាន់ ០៦១ ៩៩៧ ៨៨៨៕
 























(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com